header ads

Sponsor

ក្រោយពីបានឃើញវីដេអូរបស់តារាកំប្លែង ខ្ញុង និងស្វាមី នាយកៃដ បានបង្ហាញភាពផ្អែមល្ហែមនៅកន្លែងកម្សាន្តមួយដែលមានទឹកយ៉ាងស្រស់ស្អាតកាលពីពេលថ្មីៗនេះ។ ស្រាប់តែមានការលើកឡើងនៅក្នុងខមិនថាសង្ស័យសន្លប់ថ្ងៃមុនរបស់តារាកំប្លែងសម្តីបានរូបនេះជាការសម្តែង។ 


ដ្បិតមានបំណុលច្រើនជាប់ខ្លួនហើយត្រូវប្រឹងប្រែងធ្វើការរហូតសន្លប់នៅក្នុងពេលឡាយវីដេអូ កាលពីពេលថ្មីៗដែលធ្វើឱ្យអ្នកគាំទ្ររបស់នាងជាច្រើនបានបង្ហាញការព្រួយបារម្ភបើទោះបី ខ្ញុង បានលើកឡើងថានាងសន្លប់ដោយសារមិនមានពេលសម្រាកគ្រប់គ្រាន់ក្តី ។

ប៉ុន្តែកាលពីពេលថ្មីៗនេះ ខ្ញុង បានបង្ហាញវីដេអូយ៉ាងរីករាយជាមួយ នាយកៃដ នៅកន្លែងកម្សាន្តមួយដែលមានទឹកយ៉ាងស្រស់ស្អាតដោយប្តីប្រពន្ធអ្នកទាំងពីរបានបង្ហាញភាពផ្អែមល្ហែមដោយការដុសក្អែលឱ្យគ្នាយ៉ាងមានក្តីសុខដោយភ្ជាប់ទៅនឹងការផ្សព្វផ្សាយផលិតផលផងដែរ ។ ជាមួយនឹងភាពស្រស់ស្រាយរបស់តារាកំប្លែង ខ្ញុង និងស្វាមីនៅក្នុងវីដេអូមួយនេះធ្វើឱ្យមានការខមិនពីសំណាក់អ្នកលេងបណ្តាញសង្គមថាតារាកំប្លែង ខ្ញុង សន្លប់ថ្ងៃមុនជាការសម្តែង ។ 


អ្វីដែលកត់សម្គាល់បើទោះការបង្ហោះទាមទារប្រាក់ពីសំណាក់ម្ចាស់បំណុលក្តី តែរឿងនេះហាក់មិនមានការប៉ះពាល់ដល់ការងាររបស់ តារាកំប្លែង ខ្ញុង ឡើយ។ បើតាមការលើកឡើងរបស់តារាកំប្លែងភេទទីបី ម៉ាដូណា បានឱ្យដឹងថាលោកនឹងចាត់ការទៅតាមផ្លូវច្បាប់ចំពោះរឿងរបស់ ខ្ញុង តែចាំចប់ពិធីបុណ្យប្រពៃណីចិនសិនព្រោះលោកជាប់ខ្សែស្រឡាយចិន ៕  

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post