header ads

Sponsor

ក្រោយពីបាត់មុខមួយរយៈអតីតម្ចាស់ពាន ប៊ុត សីហា បានប្រកាសថានឹងត្រៀមបទថ្មីសម្រាប់អ្នកគាំទ្រដែលជាប្រភេទបទចម្រៀងដែលលោកមិនធ្លាប់ច្រៀងពីមុន ។ប៉ុន្តែអ្វីដែលធ្វើឱ្យមហាជនចាប់អារម្មណ៍នោះ ប៊ុត សីហា បានរំឮកដល់លោកស្រី ទ្រី ដាណា ដែលមានចិត្តធម៌ចំពោះខ្លួន។

ទោះត្រូវមហាជនមួយភាគធំរិះគន់ចំពោះការប្រព្រឹត្តខុសម្តងហើយម្តងទៀតក្តី តែតារាចម្រៀង ប៊ុត សីហា នៅតែបង្ហោះសារជាហូរហែរនៅក្នុងបណ្តាញសង្គមដោយសុំឱ្យអ្នកគាំទ្រងាកមកចងចាំរូបលោកព្រោះមិនយូរទេលោកនឹងមានបទថ្មីដែលជាប្រភេទបទដែលលោកមិនធ្លាប់ច្រៀងពីមុន ។ ខណៈត្រៀមបង្ហាញសកម្មភាពថ្មីនៅក្នុងអាជីពចាស់ជាថ្មីម្តងទៀតលោក ប៊ុត សីហា ក៏បានងាកមកអរគុណដល់ថៅកែពេជ្រ ទ្រី ដាណា ដែលធ្លាប់ជួយជ្រោមជ្រែងរូបលោកតាមរយៈការផ្តល់ឱកាសការងារនិងទិញរថយន្តឱ្យរូបលោកនាពេលកន្លងមក ។

ភ្ជាប់ជាមួយសារបង្ហាញពីវិប្បដិសារី ប៊ុត សីហា បានរៀបរាប់ថា«លោកជំទាវចិត្តធម៌ដែលធ្លាប់ជួយខ្ញុំកន្លងមក មកពីខ្ញុំទេដែលដើរផ្លូវខុស លោកជំទាវលើសពីល្អពេកហើយសម្រាប់អ្នកក្រីក្រ»។គេមិនច្បាស់ថាតើការវិលជាថ្មីរបស់ ប៊ុត សីហា នឹងមានភាពច្បាស់លាស់ឬកម្រិតណាឡើយ ខណៈសព្វថ្ងៃអ្នកចូលប្រឡូកដំណាលរូបលោកជោគជ័យគ្រប់គ្នាទៅហើយ ។

គេចាំបានថាក្រោយលោក ប៊ុត សីហា ត្រូវបានត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនពាក់ព័ន្ធនឹងគ្រឿងញៀនកាលពីអំឡុងខែកក្កដាឆ្នាំ ២០២៣កន្លងទៅ លោកស្រី ទ្រី ដាណា បានបង្ហាញការខកចិត្តក្រោយបានចេញមុខជ្រោមជ្រែងនឹងបានផ្តល់ប្រាក់ប្រមាណជាជិត១០ម៉ឺនដុល្លារ រួមនឹងឱកាសការងារមួយចំនួនដល់តារាចម្រៀងរូបនេះ ។ សម្រាប់ការវិលត្រឡប់លើកនេះគេមិនទាន់ដឹងថាតើ ប៊ុត សីហា នឹងទទួលបានការផ្តល់ឱកាសពី លោកស្រី ទ្រី ដាណា ទៀតឬបែបណាឡើយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post