header ads

Sponsor

គិតមកដល់ពេលនេះប្រមាណជាជិតពីរសប្តាហ៍ហើយដែលលោកឪពុកបានចាកចេញទៅឆ្ងាយដោយបន្សល់ត្រឹមការចងចាំនិងការអាលោះអាល័យ ។ប៉ុន្តែអ្វីដែលធ្វើឱ្យ គឺម លិហ្សា ឈឺចាប់នោះថ្មីៗនេះនាងបានទម្លាយថាចិញ្ជៀនលោកឪពុករបស់នាងបានបាត់នៅពេលចូលស្គេននៅមន្ទីរពេទ្យរដ្ឋមួយហើយរឿងនេះនាងក៏កំពុងរកពេលវេលាសម្រាប់ឡាយវីដេអូបញ្ជា ក់ជាសាធារណៈចំពោះរឿងនេះ ។


ប្រមាណជា៩ម៉ោងមុននេះតារាសម្តែង គឹម លីហ្សា និងជាអ្នកលក់អនឡាញបានរៀបរាប់រឿងរ៉ាឪពុករបស់ខ្លួនមុនពេលបញ្ជូនទៅកាន់មន្ទីរពេទ្យវៀតណាមថា «រឿងរ៉ាវគាត់ស្រដៀងប៉ាខ្ញុំណាស់​ ប្អូនថ្លៃខ្ញុំខឹងចង់ឈ្លោះជាមួយឡានពេទ្យទៀត​ វាចង់អោយយើងជិះឡានខាងវា​ បើនិយាយពីឈឺចាប់មិនដឹងរៀបរាប់មិចទេ សំខាន់ចូលស្គេនដោះចិញ្ចៀនប៉ាខ្ញុំហើយលួចបាត់ទៀត​ យកទៅចុះ​ សូមអោយអ្នកឯងទទួលរាល់ការឈឺចាប់ពីក្រុមគ្រួសារខ្ញុំ​ ដែលបាត់បង់​ ខ្ញុំលើដៃប្រណំដាក់បណ្តាសាអ្នកឯងដែលលួចចិញ្ចៀនប៉ាខ្ញុំ»។

ដ្បិតមិនបានប្រាប់ឈ្មោះចំៗពីមន្ទីរពេទ្យរដ្ឋមួយកន្លែងនោះក្តី តែបើតាមការឆ្លើយឆ្លងជាមួយអ្នកលេងបណ្តាញសង្គម គឹម លីហ្សា បានប្រាប់ថាមន្ទីរពេទ្យរដ្ឋមួយកន្លែងនោះនៅជិតស្ថានទូតបារាំង ។ គឹម លីហ្សា ក៏បាននិយាយថានឹងរកពេលវេលាដើម្បីនិយាយពីរឿងនេះនៅក្នុងការឡាយវីដេអូ  ។ 


ជាមួយនឹងការលើកឡើងរបស់ គឹម លីហ្សា បានធ្វើឱ្យមិត្តភក្តិនៅក្នុងបណ្តាញសង្គមបានត្រឹមតែបង្ហាញការហួសចិត្តមិនគួរមានរឿងបែបនេះសោះ ។ ខ្លះទៀតក៏បានព្រលយថាខ្លួនក៏បានជួបរឿងស្រដៀង គឹម លីហ្សា ផងដែរ ។ មុនលោកឪពុកប៉ុន្មានថ្ងៃ គឹម លីហ្សា ធ្លាប់បានព្រលយពាក្យថាបើថ្ងៃណាមួយខ្លួនឈឺធ្ងន់មិនស្លាប់នៅក្នុងស្រុកទេទៅស្លាប់នៅពេទ្យប្រទេស អូស្រ្តាលីហើយព្រោះក្រុមគ្រូពេទ្យមានទាំងវិជ្ជាជីវៈហើយសម្តីក៏ពិរោះថែមទៀត ។ មិនមែនជាលើកដំបូងទេកន្លងមកតែងមានការចែករំលែករឿងមួយចំនួនស្រដៀង គឹម លីហ្សា  ជាហូរហែរនៅក្នុងបណ្តាញសង្គម។ គួរបញ្ជាក់ថាឪពុក គឹម លីហ្សា បានទទួលមរណភាពនៅក្នុងវ័យ ៦៩ឆ្នាំដោយសារជំងឺលើសឈាម ៕ 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post