header ads

Sponsor

មានការចាប់អារម្មណ៍ខ្លាំងដោយថ្មីៗនេះតារាចម្រៀង និងសម្តែង សូដា នីតា បានទម្លាយមុខមាត់អ្នកសិល្បៈម្នាក់ជាតារាសម្តែង និងចម្រៀងនឹងជាមិត្តភក្តិរបស់ខ្លួនរយៈពេល៣០ឆ្នាំមកហើយដែលបានជំពាក់ប្រាក់ហើយមិនសងថែមទាំងប្លុករូបនាងថែមទៀត ។ សូដា នីតា បានព្រលយថា«ចាំជួបគ្នានៅតុលាការមិត្ត៣០ឆ្នាំ»។


សូដា នីតា ធ្លាប់ជាអ្នកសិល្បៈដែលមានជីវភាពហាយសូរម្នាក់ដែរ តែប៉ុន្មានឆ្នាំចុងក្រោយនេះតារាស្រីម្នាក់នេះហាក់មានយីអ៊ុនធ្លាក់ចុះដោយនាងត្រូវហ៊ុមព័ទ្ធទៅដោយបំណុលវ័ណ្ឌកដែលមានទាំងនាងជំពាក់គេនិងគេជំពាក់ប្រាក់នាងផងដែរ ។ កន្លងមកតារាស្រីរូបនេះក៏ធ្លាប់បានទម្លាយអត្តសញ្ញាណតារាមួយចំនួនដែលជំពាក់ប្រាក់នាងនៅតាមបណ្តាញសង្គមទៀតផង ។ យ៉ាងណាមិញថ្មីៗនេះ សូដា នីតា បានបង្ហាញមុខអ្នកសិល្បៈដែលជាមិត្តភក្តិរបស់នាង ៣០ឆ្នាំមកហើយដោយបានរៀបរាប់ថា« បងប្អូនសមទេជំពាក់លុយហើយនៅធ្វើចឹងដាក់ទៀត??? 


ព្រីមមន្ថា ជាតារាចំរៀងនឹងសម្តែង លុយមិនសងរាប់ឆ្នាំហើយប្លុកខ្ញុំទៀត ល្អតាស់ ចាំជួបគ្នានៅតុលាការ មិត្ត30ឆ្នាំសុំសង១ខែ100$ ( ព្រមហើយ )លុយប៉ុណ្ណឹងសោះមិនស៊ូសង បែរជាប្លុកហ្វេកបុកទៀត »។ មិនមែនមានតែ ព្រីម មន្ថា ម្នាក់ទេដែលជំពាក់ប្រាក់ សូដា នីតា ថានៅមានអ្នកសិល្បៈ៦ទៅ ៧នាក់ទៀតដែលជំពាក់ប្រាក់ខ្លួនតែនាងមិនបានទម្លាយថាមានទឹកប្រាក់ចំនួនប៉ុន្មានពិតប្រាកដឡើយ ។ 

ព្រីម មន្ថា ត្រូវបានគេស្គាល់ថាជាតារាចម្រៀង និងសម្តែងម្នាក់ដែលមានឈ្មោះល្បីកាលពីជាង ១០ឆ្នាំមុន តែរហូតមកដល់ពេលនេះនាងនៅតែបន្តប្រឡូកនៅក្នុងអាជីពនេះដដែល ។ ប៉ុន្តែគេមិនទាន់ឃើញនាងមានប្រតិកម្មបែបណាក្រោយការបង្ហោះរបស់ សូដា នីតា ឡើយ ។ ចាប់តាំងពីមានបញ្ហានៅក្នុងជីវភាពមកគេតែងឃើញ សូដា នីតា បង្ហាញពីការខកចិត្តចំពោះមនុស្សមួយចំនួនដែលបានដកខ្លួនចេញពីរូបនាងក្រោយពីដឹងថានាងធ្លាក់ខ្លួនបែបនេះ ។ កន្លងមកតារាសម្តែងរូបនេះធ្លាប់លើកឡើងថានាងតស៊ូប្រឹងរាល់ថ្ងៃដោយសារតែមានកូនប្រុ សជាកម្លាំងចិត្តតែប៉ុណ្ណោះ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post