header ads

Sponsor

ក្រោយពីម្ចាស់ផ្ទះលំហែនៅខេត្តពោធិសាត់ចេញមុខប្រកាសមិនទទួលលោកស្រី ទ្រី ដាណា និងស្វាមីជាភ្ញៀវមិនទាន់ទាំងបានស្ងប់ផង។ ស្រាប់តែថ្មីៗនេះមានគណនីហ្វេសប៊ុកមួយឈ្មោះថា Tommy Edition ក៏បានប្រកាសមិនទទួលបំរើសេវាកម្មដឹកលោកស្រី  ទ្រី ដាណា និងស្វាមីឡើយ។ ប៉ុន្តែគេមិនទាន់ថាតើលោកស្រី ទ្រី ដាណា នឹងចាត់វិធានការបែបណាក្រោយបានឃើញការប្រកាសជាចំហបែបនេះ។

បើទោះបីលោកស្រី ទ្រី ដាណា បានប្រកាសប្តឺងចំពោះម្ចាស់ផ្ទះលំហែនៅក្នុងខេត្តពោធិសាត់ មិនបានមួយចំអិនកំពិសផងពេលនេះគណនីយហ្វេសប៊ុកមួយដែលមានឈ្មោះថា Tommy Edition បានបង្ហោះរូបភាពរបស់លោកស្រី ទ្រី ដាណា និងស្វាមីដោយភ្ជាប់សំណេរថា« Angkor Taxi Travel companyសូមប្រកាស ដាច់ខាតមិនដឹកពីរនាក់នេះបងប្អូន ពូមីង ផ្តល់ជូនតម្មតាគ្រប់តម្រូវការគ្រប់ទីកន្លែង»។

ការលើកឡើងរបស់គណនីយរូបនេះក៏ទទួលបានការស៊ែរនិងចែករំលែកព្រោងព្រាតដោយមានទាំងអ្នកខមិនពេញចិត្តនិងអ្នករិះគន់ថាចាំតោងល្បីជាដើម ។ មិនដឹងថាមានចេតនាអ្វីប្រាកដក្រោយពីមានការវែកញែកខមិនជាច្រើនស្រាប់តែម្ចាស់សំណេរមួយនេះបានLockគណនីយរបស់ខ្លួនទៅវិញ ។

គេមិនទាន់ដឹងថាតើម្ចាស់គណនីយ Tommy Edition នឹងមានវាសនាដូចម្ចាស់ផ្ទះលំហែនៅខេត្តពោធិសាត់ឬបែបណាទេ។ដូចដឹងស្រាប់ហើយថាលោកស្រី ទ្រី ដាណា បានប្រកាសចាត់វិធានការតាមផ្លូវច្បាប់ចំពោះម្ចាស់ផ្ទះលំហែគ្រាន់តែមិនបានទម្លាយថាពីបទអ្វីនោះទេ ។អ្វីដែលកត់សម្គាល់ដោយសារតែការប្រើប្រាស់ពាក្យសម្តីមិនសមរម្យរបស់ប្តីប្រពន្ធថៅកែពេជ្ររូបនេះនៅក្នុងរឿងលុយធីប ចេះតែក្តៅទើបថ្មីៗនេះលោក ផែង វណ្ណៈ ក៏បានស្នើសុំឱ្យលោកស្រី  ទ្រី ដាណា និងស្វាមី សុំទោសចំពោះការប្រើប្រាស់ពាក្យមិនសមរម្យនេះដោយលោកទុកឱកាសឱ្យ ២៤ម៉ោង ។ ចង់ដឹងថាតើប្តីប្រពន្ធថៅកែពេជ្រមួយគូនេះបន្ទន់ឥរិយាបថសុំទោសមហាជនឬយ៉ាងណានោះមានតែរង់ចាំតាមដានទាំងអស់គ្នា៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post