ជុំវិញនឹងរឿងលុយធីបបានធ្វើឱ្យលោកស្រី ទ្រី ដាណា នៅតែជាប្រធានបទក្តៅ ពោលលោកស្រីតែងទទួលបានការខមិនរិះគន់ជាច្រើននៅពេលឡាយវីដេអូ តែយ៉ាងណាលោកស្រីមិនបានធ្វើការសុំទោសមហាជននោះទេ ចំពោះការប្រើប្រាស់ពាក្យមិនសមរម្យខ្លះ រហូតលោកផែង វណ្ណៈ ប្រកាសទុកពេលឱ្យលោកស្រីទ្រី ដាណា ២៤ម៉ោង បើមិនដូច្នោះទេ លោកនឹងផ្ដាច់ការរាប់អាន។
លោកផែង វណ្ណៈបញ្ជាក់ថា ៖ «ខឹងយ៉ាងណាក្មួយគួរតែទប់អារម្មណ៍ កុំប្រេីពាក្យ ពួកហែង ពួកវា ពួកអានេះ ពួកអានោះ ។ តែបេីក្មួយជ្រុលជ្រួសប្រេីហួសទៅហេីយ ក្មួយគួរសុំទោសមួយម៉ាត់ទៅ 🙏 ពូក៏ធ្លាប់ខុស ធ្លាប់សុំទោសដែរ ។ ថោកអីនឹងដៃ ថ្លៃអីនឹងមាត់ 🙏 ពូទុកពេលអោយក្មួយ ២៤ម៉ោង សុំទោសមហាជន ។ បេីគ្មានការសុំទោសទេ មិនបាច់រាប់អានពូទេ »។
យ៉ាងណាលោកផែង វណ្ណៈក៏ស្នើដល់បងប្អូនមហាជន ដែលមានអារម្មណ៍ខឹងសម្បារចំពោះ គ្រួសារក្មួយស្រី ទ្រី ដាណា និង ក្មួយ សាល គួរមេត្តា បញ្ឈប់ការជេរប្រមាថ ឬចែករំលែកបន្តទៀតទៅ អ្វីដែលកន្លងហួសទៅហេីយអោយវារំលងផុតទៅ ។ ឆ្នាំថ្មីគិតអ្វីដែលថ្មី 🙏 ចូរប្រឹងប្រែងធ្វើការរកលុយអោយបានច្រេីន ដេីម្បីជីវភាពគ្រួសារយេីង។