header ads

Sponsor

មិនទាន់ទាំងធ្វើចិត្តបានក្រោយអ្នកម្តាយទទួលមរណភាពស្រួលបួលផងពេលនេះតារាសម្តែងដែលធ្លាប់មានឈ្មោះបោះសំឡេង សឿ សុធារ៉ា ត្រូវបាត់បង់លោកឪពុកជាទីស្រឡាញ់ម្នាក់ទៀតកាលពីថ្ងៃទី ០៣យប់មិញនេះ ។ ប៉ុន្តែអ្វីដែលធ្វើឱ្យមហាជនក៏ដូចជាអ្នកគាំទ្រកាន់តែរំជួលចិត្តនោះគឺនាងមិនមានថវិកាគ្រប់គ្រាន់ក្នុងការធ្វើបុណ្យជូនដំណើរអ្នកមានគុណរបស់ខ្លួនចុងក្រោយនោះទេ ។ 


គេចាំថាអ្នកម្តាយរបស់ សឿ សុធារ៉ា បានទទួលមរណភាពកាលពីអំឡុងចុងឆ្នាំ ២០២២ដែលពេលនោះតារាសម្តែងរូបនេះមានជីវភាពលំបាកស្ទើរតែរកបា្រក់ធ្វើបុណ្យឱ្យម្តាយមិនបាន តែជាសំណាងល្អនាងក៏ទទួលបានការជួយឧបត្ថម្ភពីសំណាក់សប្បុរសជនជាច្រើនដែលមានទាំងអ្នកសិល្បៈនិងក្រៅសិល្បៈ ។

អ្វីដែលចាប់អារម្មណ៍ទុក្ខជាន់ទុក្ខមិនទាន់ទាំងបានធ្វើចិត្តស្រួល បួលផងពេលនេះលោកឪពុករបស់នាងក៏បានលាចាកទៅម្នាក់ទៀតដែលតាមការលើកឡើងរបស់លោក សាវិន ហ្វីលីព ជាអ្នកស្និទ្ធជាមួយ សឿ សុធារ៉ា បានឱ្យដឹងថាឪពុក សឿ សុធារ៉ា ទទួលមរណភាពដោយសារជំងឺចាស់ជរាច្រើនមុខរួមផ្សំនឹងវិបត្តិផ្លូវចិត្តក្រោយពេលម្តាយ សឿ សុធារ៉ា បានស្លាប់។

ប៉ុន្តែអ្វីដែលកាន់តែកម្សត់ទៀតនោះមិនខុសពីលើកមុន សឿ សុធារ៉ា ក៏មិនមានលទ្ធភាពក្នុងការធ្វើបុណ្យជូនដំណើរចុងក្រោយរបស់លោកឪពុកខ្លួនដែរ ។ 
គួរបញ្ជាក់ថា សឿ សុធារ៉ា ធ្លាប់ជាតារាសម្តែងលំដាប់ប្រទេសដែលមានជីវភាពហ៊ឺហា និងមានប្រជាប្រិយភាពខ្ពស់ តែក្រោយមកនាងក៏ធ្លាក់ខ្លួនដោយសារបំណុលតុងទីន ហើយក៏បានចែកផ្លូវគ្នាជាមួយស្វាមីអតីតតារាចម្រៀង សាពូន មីដាដា ។

សព្វថ្ងៃ សឿ សុធារ៉ា ក៏កំពុងរស់នៅផ្ទះជួលនៅជាយក្រុងជាមួយកូនៗនិងបងស្រីដែលនៅលីវ ។ បើទោះប្រកាសថានឹងទទួលការងារសម្តែងឡើងវិញ តែមកដល់ពេលនេះគេមិនទាន់ឃើញមានផលិតកម្មនិងក្រុមហ៊ុនណាទាក់ទងនាងថតនោះទេ ៕ 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post