header ads

Sponsor

ក្រោយពីផ្ទុះសង្រ្គាមពាក្សសម្តីរវាងតារារ៉េប ខ្មែរមួយជីវិត និងតារារៀមច្បងងារជាឧកញ៉ាពីររូបមកក៏មានការបញ្ចេញមតិវែកញែកជាបន្តបន្ទាប់ពីសំណាក់អ្នកនៅក្នុងនិងក្រៅចង្កោមសិល្បៈ ។ ក្នុងនោះតារាចម្រៀងវ័យក្មេង សោភា ទេពី មិនបាននៅស្ងៀមឡើយពោលបានបញ្ចេញសមត្ថភាពដោយប្រើពេលមិនដល់បីម៉ោងដើម្បីនិពន្ធបទDisstrack មួយការពារដល់តារារ៉េប ខ្មែរមួយជីវិតដែលជាគ្រូរបស់ខ្លួន ។

ដ្បិតចេញមុខបង្ហើរសំនៀងបែប Disstrack ការពារ ខ្មែរមួយជីវិតក្តី តែតារាចម្រៀង សោភា ទេពី បានបញ្ជាក់ថាខ្លួនមិនបានស្អប់ដល់តារាចម្រៀងរៀមច្បង ព្រាប សុវត្ថិ និង​ ខេមរៈ សិរិមន្ត នោះទេ។ តារាវ័យ២០ឆ្នាំស្តើងរូបនេះបានរៀបរាប់ថា «Disstrack Title: MTF តោងល្បី

បទនេះខ្ញុំសរសេរប៉ារូលនឹងFlowខ្លួនឯងហើយប្រើរយះពេលមិនដល់3ម៉ោងនោះទេ ទាន់ក្តៅៗ Diss អ្នកដែលស៊ែរថាអោយគេនឹងតោងល្បី ខ្ញុំនៅ Team បង K1J ហើយក៏មិនបានស្អប់រៀម ច្បងទាំង2ដែរតែខ្ញុំពិតជាខឹងដល់អ្នកដែលមើលងាយនឹងស៊ែរថាញុមនឹងបងខ្មែរមួយជិវឹតតោងគេល្បីណាស់ By The Way កំហុសនរណា គេជេម៉ែហើយដាក់បណ្តាសារហ្នឹង ក្នុងនាមជាសិស្សត្រូវចេញមុខការពារគ្រូចឹងហើយ Cuz I know him better »។

ទោះប្រើពេលវេលាខ្លីនៅក្នុងការសរសេរបទចម្រៀងបែបDisstrack នេះក្តី តែគេសង្កេតឃើញថាមួយបទនេះរបស់ សោភា ទេពី មានការពេញចិត្តនិងស៊ែរពីសំណាក់អ្នកលេងបណ្តាញសង្គមជាច្រើន ។ក្នុងនោះក៏មានការខមិនបន្តជាប់គ្នារដឹកថា ពិតជាឡូយនិងអ៊េមមិនធម្មតាឡើយ។ សោភា ទេពី ជាអតីតបេក្ខនារីដែលបានចូលរួមនៅក្នុងកម្មវិធី Cambodia Idol រដូវកាលទីបីដែលកាលណោះតារាចម្រៀង ព្រាប សុវត្ថិ ក៏ជាគណៈកម្មាការផងដែរ ។ ប៉ុន្តែគួរឱ្យស្តាយ សោភា ទេពី មិនបានទទួលពាននោះទេ ។ ទោះមិនបានទទួលជ័យលាភី តែសព្វថ្ងៃ សោភា ទេពី កំពុងតែមានប្រជាប្រិយភាពនៅក្នុងអាជីពសិល្បៈហើយថ្មីៗនេះនាងក៏បានចូលរួមប្រឡ ងចម្រៀងនៅក្នុងកម្មវិធីThe Rapper Cambodia ផងដែរ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post