header ads

Sponsor

ទោះមិនបានទម្លាយពីពេលវេលាជាក់លាក់នៅក្នុងថ្ងៃរៀបការក៏ពិតមែន តែតារាសម្តែង ដួង ម៉ានិច បានចែករំលែករូបភាពPre Wedding របស់ខ្លួននិង ហ៊ាឆាត អនាតគស្វាមីដល់អ្នកគាំទ្រនៅក្នុងបណ្តាញសង្គមដែលបញ្ជាក់ថាពួកគេបានត្រៀមរួចរាល់ហើយសម្រាប់ពិធីនេះមិនមែនជាការសម្តែងនោះឡើយ ។ ប៉ុន្តែអ្វីដែលធ្វើឱ្យមានការចាប់អារម្មណ៍នោះនៅក្នុងថ្ងៃទី ១៨នេះ គេបានឃើញ ហ៊ា ឆាត បានបង្ហាញរូបភាពរបស់ ដួង ម៉ានិច ដែលមានស្ថានភាពទ្រុឌទ្រោមខ្លាំងដែលធ្វើឱ្យ ហ្វេន ហ្វេន មានការព្រួយបារម្ភជាខ្លាំង ។​

មុននេះបន្តិចគេបានឃើញ ហ៊ា ឆាត បានបង្ហោះរូបភាពជាច្រើនសន្លឹកជាមួយ ដួង ម៉ានិច្ច ដោយក្នុងនោះ ដួង ម៉ានិច្ មានសភាពទ្រុឌទ្រោមដូចអ្នកជំងឺម្នាក់ដោយភ្ជាប់សារខ្លីដែលមានអត្ថន័យថា«មិនពិតទេ»។ រូបភាពទាំងនេះក៏ទទួលបានការចាប់អារម្មណ៍និងការខមិនសួរពីសំណាក់ហ្វេន ហ្វេន ជាច្រើនដោយម្នាក់ៗបានចោទជាសំណួរថាតើ ដួង ម៉ានិច្ច មានរឿងអ្វី?

ខ្លះទៀតខមិនថាសុំកុំបង្ហោះរូបបែបនេះព្រោះអ្នកទាំងពីរជិតមានថ្ងៃពិសេសហើយ ។ ប៉ុន្តែក៏មានអ្នកគាំទ្រខ្លះលើកឡើងថាសុំឱ្យរូបភាពនេះជាការសម្តែងកុំឱ្យជារឿងពិតអ្វី។​ទោះជាមានការសួរនាំពីសំណាក់អ្នកគាំទ្រជាច្រើន តែគេទាន់បានឃើញចម្លើយ ហ៊ា ឆាត នោះឡើយ។

គេចាំបានថាបន្ទាប់ពីផ្តាច់ទំនាក់ទំនងជាមួយតារាចម្រៀងវ័យក្មេង ថៃ អតិជាតិបុត្រ ដួង ម៉ានិច្ច បានងាកមករួមការងារជាមួយប្រុសស្អាត ហ៊ាឆាត ។មិនយូរប៉ុន្មានទំនាក់ទំនងរបស់ពួកគេកាន់តែស៊ីជម្រៅរហូតដឹកដៃគ្នាត្រៀមចូលរោងជ័យទៅតាមប្រពៃណីខ្មែរនៅក្នុងពេលឆាប់ៗនេះថែមទៀត ។

ទោះមានវ័យខុសគ្នាបន្តិចក្តី តែស្រីស្អាត ដួង ម៉ានិច្ច ទទួលបានការស្រឡាញ់និងមើលថែទាំពីសំណាក់ ហ៊ា ឆាត ជាខ្លាំង ដែលធ្វើឱ្យអ្នកគាំទ្ររបស់តារាសម្តែង ដួង ម៉ានិច្ច មានការអារម្មណ៍រំភើបជំនួសអាយដលរបស់ខ្លួន ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post