header ads

Sponsor

តាមរយៈអត្ថន័យខ្លីៗរបស់បទចម្រៀងថ្មីរបស់តារាចម្រៀង សោភា ទេពី បានធ្វើឱ្យហ្វេន ហ្វេន ជាច្រើនមានការទន្ទឹងចង់ឃើញ MV គ្រប់គ្នា ។ ប៉ុន្តែខ្លះទៀតបែរជាយល់ថាបទចម្រៀងមួយបទនេះអត្ថន័យដូចជាស៊ីជម្រៅមិនខុសពីរឿង ១៨បូកនោះឡើយ។ ទោះបីជាមានការរិះគន់រួមនឹងកាត់តបទចម្រៀងទៅនឹងការសម្តែងមួយចំនួនក្តី តែ សោភា ទេពី ហាក់មិនទាន់ចេញមុខបកស្រាយនៅឡើយទេ ។

គួរបញ្ជាក់ថាបទចម្រៀងរបស់តារាចម្រៀងល្បីលោក ឆន សុវណ្ណរាជ«ពូក៏ដូចប៉ា»កំពុងរងព្រ នង់រិះគន់ពីសំណាក់មហាជនមិនទាន់ស្ងប់ផងស្រាប់តែថ្មីៗនេះតារាចម្រៀងរូបស្រស់ សោភា ទេពី បានបញ្ចេញបទចម្រៀងថ្មីរបស់នាងដែលមានអត្ថន័យស៊ីជម្រៅមិនធម្មតាឡើយ តែក្នុងនោះនាងមិនទាន់ប្រាប់ថាជាបទអ្វីឡើយដោយគ្រាន់តែសរសេរខេបសិនថា«I’m Feeling Good ជើងហើបផុតពីគ្រែ»។

ជាមួយនឹងការរិះគន់ពីអត្ថន័យបទចម្រៀងក៏មានការកាត់តបទនេះទៅនឹងសកម្មភាពមួយចំនួនដែលឃើញហើយពិតជាទប់ហួសចិត្តតែម្តង។អ្នកលេងបណ្តា ញសង្គមមួយចំនួនទៀតបានលើកឡើងថាស្តាប់អត្ថន័យក្តៅសាច់បែបនេះហើយចាំមើល MV បែបណាទៅវិញ។ ខ្លះទៀតថារង់ចាំស្តាប់អត្ថន័យពេញនៃបទចម្រៀងសិនកុំអាលរិះគន់អី ។

ទោះមិនមានទ្រនំ តែតារាចម្រៀងវ័យ ២០ឆ្នាំ សោភា ទេពី ក៏មានទីផ្សារចម្រៀងដែរពោលនាងតែងបង្ហាញវត្តមាននៅតាមកញ្ចក់ទូរទស្សន៍និងការប្រគំតន្រ្តីនានានៅតាមបណ្តារខេត្តស្ទើររកពេលសម្រាកមិនបាន ។កន្លងមក សោភា ទេពី ក៏មានបទចម្រៀងផ្ទាល់ខ្លួនដែរ។ដ្បិត   វ័យក្មេង តែ សោភា ទេពី ក៏អាចច្រៀងបទបានច្រើនមិនថាបទពីដើម សម័យ ឬចង្វាក់រ៉េបទេ យ៉ាងណាមិញកាលពីពេលថ្មីៗនេះនាងទើបចេញបទរ៉េបមួយការពារដល់គ្រូរបស់លោក ខ្មែរមួយជីវិត ដោយប្រើពេលនិពន្ធមិនដល់បីម៉ោងផង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post