header ads

Sponsor

ដ្បិតកំពុងស្នាក់នៅសហរដ្ឋអាមេរិកក្តី តែតារារ៉េប ខ្មែរមួយជីវិត ហាក់មិនអស់ចិត្តក្រោយឃើ ញតារារ៉េប ជី ដេវីត ទម្លាក់បទចម្រៀងថ្មីត្រូវគ្នាទាំងថ្ងៃ និងពេលវេលាជាមួយតារារ៉េប វណ្ណដា ។មិនទុកយូរ ខ្មែរមួយជីវិត បានបង្ហោះសារយ៉ាងចាក់ដោតស្តាប់ហើយពិតជាចត់បាយតែម្តង ។

គេចាំបានថាកាលពីថ្ងៃទី ២២ កន្លងទៅ វណ្ណដា បានទម្លាក់បទថ្មីរបស់ខ្លួនដែលមានចំណងជើងថា«៦ឆ្នាំក្នុងហ្គេម» សម្រាប់អបអរថ្ងៃខួបកំណើតរបស់លោក ។ មិនមែនជាលើកដំបូងទេលោកតែធ្វើបែបនេះជារៀងរាល់ថ្ងៃពិសេសរបស់ខ្លួននៅរាល់ឆ្នាំ ។

ចៃដន្យបន្តិច តារារ៉េប ជី ដេវីត ឯណេះវិញក៏បានទម្លាក់បទថ្មីរបស់ខ្លួនដែលមានទម្រង់បែបកម្សត់ដែលមានចំណងជើ ងថា «គាំងចិត្ត»ដែលត្រូវគ្នាជាមួយ វណ្ណដា ដូចណាត់គ្នាតែម្តង។ សកម្មភាពរបស់អ្នកទាំងពីរបានធ្វើឱ្យមានការវែកញែកទៅតាមការយល់ឃើញរបស់ហ្វេន ហ្វេនរៀងៗខ្លួន ។ ហាក់មិនអស់ចិត្ត ខ្មែរមួយជីវិត បានបង្ហោះសារមួយថា«បើប្រកួតទេពកោសល្យ ប្រកួតគុណភាពចំរៀងក្នុងទីផ្សារមិនអីទេតែបើឈ្នានីសទីផ្សារហៅថាយុទ្ធសាស្រ្តទីផ្សារដែរដូចកខ្វក់ពេកហើយ 😏😏 It’s Dirty Game !»។

ជុំវិញពាក្យសម្តីរបស់តារារ៉េប ខ្មែរមួយជីវិត គេសង្កេតឃើញមានអ្នកលេងបណ្តាញសង្គមភាគច្រើនគាំទ្រចំពោះរឿងមួយនេះរហូតអ្នកខ្លះសំណូមពរឱ្យ ខ្មែរមួយជីវិត ចេញបទ Diss Track នៅក្នុងរឿងនេះទៀតផង ។ ប៉ុន្តែ ខ្មែរមួយជីវិត បានបោះសម្តីថា«ខ្ជិលព្រោះគ្មានគូប្រកួត»។ ងាកមកអ្នកគាំទ្រប៉ា ប៉ា វីត ឯណេះវិញបានលើកឡើងថា«ឆ្ងល់គ្រាន់តែថ្ងៃចេញបទចំរៀងសោះក៏លើកជារឿងដែរត្រូវរកអាចារ្យដេញវេលាដែរមែន?នេះបទស្នេហាទេសំខាន់កុំអោយតែចេញបទដៀលគេនៅថ្ងៃពិសេសគេទៅបានហើយ»។ទោះបីជាយ៉ាងណាក្តីគិតត្រឹមព្រឹកថ្ងៃទី ២៤នេះបទរបស់ វណ្ណដា មានអ្នកចុចចូលទស្សនាជាង១លានដងទៅហើយ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post