header ads

Sponsor

ក្រោយផ្ទុះការរិះគន់តារាចម្រៀង ជី ដេវីត បានចេញមុខសុំទោសដល់ ហ្វេន ហ្វេនរបស់ខ្លួនក៏ដូចជាអ្នកគាំទ្រ K-pop ក្រោយពីលោកបានបង្ហោះសំណេរនិងបង្ហាញភាពស្និទ្ធស្នាលជាមួយអតីតតារាចម្រៀងកូរ៉េ Seungri កាលពីថ្ងៃទី ២១យប់មិញ។

អ្នកលេងបណ្តាញសង្គមជាច្រើនបានបង្ហាញការភ្ញាក់ផ្អើលក្រោយពីស្ងាត់ៗបានឃើញអតីតតារាចម្រៀងកូរ៉េដែលជាសមាជិកក្រុម Bing Bang បានបង្ហាញវត្តមាននៅក្នុងប្រទេសកម្ពុជាជាមួយនឹងការធ្វើខួបកំណើតយ៉ាងរីករាយនៅ Prince Brewing ។អ្វីដែលចាប់អារម្មណ៍គេ បានឃើញវត្តមានតារារ៉េបលំដាប់ប្រទេស ជី ដេវីត បានចូលរួមច្រៀងរួមគ្នាជាមួយ Seungri យ៉ាងស្និទ្ធស្នាល ។ ការទទួលស្វាមគមន៍របស់លោក ជី ដេវីត ទៅ Seungri បានធ្វើឱ្យ ហ្វេន ហ្វេន របស់លោក ជី ដេវីត និង K-pop ភាគច្រើនមិនពេញចិត្តព្រោះអតីតតារាចម្រៀងកូរ៉េរូបនេះមានរឿងអាស្រូវច្រើនពាក់ព័ន្ធនឹងគ្រឿងញៀន បទល្មើសផ្លូវភេទជាច្រើននឹងបានទទួលទោសនៅក្នុងមន្ទីរឃុំឃាំងថែមទៀត ។

ក្រោយទទួលបានការរិះគន់ភ្លាមៗនោះ លោក ជី ដេវីត បានបង្ហោះសារតបទៅកាន់ហ្វេន ដែលមិនពេញចិត្ត Seungri  ថា«You know why the tik tok bully seungri because me and seungri catch up together’, you guy still living in your past? Are you good enough right now? to be honest y all already who did this មិនចាំបាច់ខ្ញុំបញ្ជាក់ទេStyle ដដែលៗ»។ដែលមានអត្ថន័យជាភាសាខ្មែរថា «អ្នកដឹងទេហេតុអ្វីបានតិកតុករិះគន់  Seungri ពីព្រោះខ្ញុំនិង Seungri  ស្និទ្ធស្នាលជាមួយគ្នា អ្នកនៅតែរស់នៅក្នុងអតីតកាលនៅឡើយ?អ្នកល្អគ្រប់គ្រាន់ហើយឥលូវ់? និយាយស្មោះត្រង់ អ្នកណាបានធ្វើរឿងនេះរួចហើយ»។ ប៉ុន្តែយ៉ាងណាអត្ថន័យនៅក្នុងសាររបស់តារាចម្រៀង ជី ដេវីត កាន់តែធ្វើឱ្យ ហ្វេន ហ្វេនរបស់លោក និង K-pop ដែលមិនពេញចិត្តនឹងទង្វើរបស់ Seungri កាន់តែផ្ទុះកំហឹងនឹងបង្ហាញការសោកស្តាយចំពោះសម្តីរបស់លោក ជី ដេវីត។ខ្លះថាប្រសិននៅស្រុកគេតារារូបណាថតជាមួយ Seungri ស្និទ្ធ ស្នាលបែបនេះច្បាស់ជាត្រូវអស់អាជីពហើយបើទោះល្បីប៉ុណ្ណាក៏ដោយព្រោះរឿងក្តីរបស់អតីតតារាចម្រៀងកូរ៉េរូបនេះជារឿងក្តីដែលធំនិងល្បីបំផុតនៅប្រទេសកូរ៉េនាពេល កន្លងមក ។

ដោយសារមានការមិនពេញចិត្តចំពោះសំណេររបស់ខ្លួនច្រើនពីសំណាក់អ្នកគាំទ្ររបស់លោកក៏ដូចជា ហ្វេន ហ្វេន  Kpop លោក ជី ដេវីត ក៏ប្រញ៉ាប់ ចេញមុខសុំទោសជាសាធារណៈដល់អ្នកគាំទ្រទាំងអស់សម្រាប់សំណេររបស់លោក។ បើទោះដឹងថាមិនអាចលើកលែងកំហុសបាន តែតារារ៉េបរូបនេះរំពឹងថាការសុំទោសរបស់លោកនឹងធ្វើឱ្យអ្នកគាំទ្រទាំងអស់បានត្រជា ក់ចិត្តខ្លះ។លោក ជី ដេវីត ថាលោកពិតជាទទួលស្គាល់នូវកំហុសមួយនេះហើយក៏មានវិប្បដិ សារីខ្លាំងដែលធ្វើឱ្យមានការប៉ះទង្គិចជាមួយហ្វេន ហ្វេនបែបនេះ ។ គួរបញ្ជាក់ថា Seungri ត្រូវបានចោទប្រកាន់ពីបទល្មើសចំនួន ៩ រួមទាំងការប្រព្រឹត្តខ្លួនជាឈ្មួញកណ្ដាលនៅក្នុងអំពើពេស្យាចារ អំពើហិង្សាផ្លូវភេទ ការកេងបន្លំ រួមនឹងមានបទល្មើសផ្សេងៗទៀតកាលពីខែមករា ឆ្នាំ ២០២០។ លោកត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលមួយឆ្នាំ ប៉ុន្តែជាប់ពន្ធនាគារតែប្រាំមួយខែប៉ុណ្ណោះ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post