មានការចាប់អារម្មណ៍ខ្លាំងដោយបានឃើញតារាភេទទីបី ម៉ាដូណា បានបង្ហោះរូបកូនបំណុលរបស់ខ្លួនជាថ្មីម្តងទៀតដែលគ្មាននរណាក្រៅពីតារាកំប្លែង ខ្ញុង ។ មិនតែប៉ុណ្ណោះលោកថែមទាំងបបួលដើមបំណុលទាំងអស់ធ្វើរឿងមួយនេះដើម្បីឱ្យតារាកំប្លែងសម្តីបានរូបនេះដើរទ័លច្រក ។
ថ្មីៗនេះគេបានឃើញតារាកំប្លែង ខ្ញុង ត្រូវបានម្ចាស់បំណុលបង្ហោះសារទារប្រាក់ហើយជាមួយគ្នានោះគេក៏បានឃើញលោក ម៉ាដូណា បានស៊ែរដោយនិយាយថាមានអ្នកចាំប្តឹងតារាកំប្លែងរូបនេះដល់ទៅបីនាក់ថែមទៀតក្រៅពីខ្លួន។ជាមួយនឹងការឆ្លើយឆ្លងនៅក្នុងខមិនគេបានឃើញ តារាភេទទីបីរូបនេះបាននិយាយថា«តោះដាក់មួយបងអោយវាចូលគុកចេញពីគុកហើយ ដាក់បន្តទៀតអោយចូលគុកបន្តរហូតដល់វាព្រមសម្លាប់ខ្លួនវាព្រោះវាពិនដ្រាម៉ាណាស់ចាំវាងាប់ចូលបុណ្យ១០០៛សល់ម៉ានអោយវាជំពាក់កម្មបន្ត»។បន្ថែមពីនោះ ម៉ាដូណា បានប្រាប់ថាតារាកំប្លែង ខ្ញុង នៅជំពាក់ចំនួន ៥ម៉ឺនដុល្លារបង់បានតែពីរខែដំបូងប៉ុណ្ណោះ ។ ក្នុងនោះក៏មានអ្នកខមិនខ្លះសុំឱ្យ ម៉ាដូណា ធ្វើចិត្តត្រជាក់និយាយគ្នាតាមសម្រួលវិញ ។
ងាកមកតារាកំប្លែង ខ្ញុង ដែលជាកូនបំណុលឯណេះវិញក៏បានចេញសាររៀបរាប់ថា«អ្នកខ្លះមិនដឹងរឿងទេតែ តែស្ករណាស់ខំបុករុកឆ្កៀលខំប្រឹងជាន់បន្ថែមគង់មានថ្ងៃទេកម្មពៀរមានពិតគង់ជួបលើខ្លួនឯង អ្នកមិនមែនជាខ្ញុំអ្នកគ្មានថ្ងៃយល់ឡើយ។មនុស្សខ្ញុំតស៊ូណាស់។ ហើយក៏មិនដែលមានគំនិតអាក្រក់បោកប្រាស់អ្នកណាដែរហើយខ្ញុំក៏មិនតបតវែកញែកអ្វីច្រើន។
យ៉ាងហោចណាស់ ក៏មានទេវតាមើលឃើញអំពើល្អកន្លងមកហើយក៏តែងតែចងចាំនិងដាស់តឿនខ្លួនឯងថាយើងជាកូនបំណុលគ្មានសិទ្ធិតបតបបកស្រាយអ្វីទាំងអស់។មានត្រឹមតែសមត្ថភាពបន្តិចបន្តួចគ្រាន់នឹងបាន រកដោះគេតាមលទ្ធភាពនិងដើម្បីអាហារបីពេលតែប៉ុណ្ណោះ»។ ជាមួយការលើកឡើងរបស់តារាកំប្លែង ខ្ញុង ក៏មានអ្នកគាំទ្រមួយចំនួនចូលរួមលើកកម្លាំងចិត្តផងដែរ៕