header ads

Sponsor

ជឿជាក់ថាអ្នកលេងបណ្តាញសង្គមពិតជាបានដឹងហើយថាកាលពីចុងឆ្នាំ២០២៣កន្លងទៅអ្នកជំនួញអនឡាញល្បីឈ្មោះ Love Riya បានប្រកាសចែកផ្លូវជាមួយស្វាមីលោក គឹមហៀង ។ មិនតែប៉ុណ្ណោះក៏បានហែកហួរថាស្វាមីជាបុរសដែលខ្ជិលហើយខ្លួនរៀបការដោយសារតែតាមបំណង ហ្វេន មិនបានស្រឡាញ់ឡើយ ។ ប៉ុន្តែយ៉ាងណាក្រោយពីត្រឡប់មកពីប្រទេសថៃវិញ អ្នកជំនួញរូបនេះបានត្រូវរ៉ូវជាមួយស្វាមីនឹងត្រៀមរៀបការឱ្យផ្អើលប្រទេសម្តងទៀតនាពាក់កណ្តាលខែកុម្ភៈខាងមុខនេះ។

បើទោះបីជាត្រូវភរិយាអ្នកលក់ឡេ  Love Riya ទម្លាយពីអត្តចរិកមិនល្អរបស់ខ្លួនជាសាធារណៈនៅតាមបណ្តាញសង្គមក្តី តែលោក គឹមហៀង ហាក់មិនបានបង្ហាញការខឹងសម្បារអ្វីឡើយ។ ពោលលោកបាននាំកូនប្រុសស្រីទៅទទួលភរិយានៅព្រលានយន្តហោះអន្តរជាតិធ្វើព្រងើយដូចមិនមានរឿងអ្វីកើតឡើយ ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ក្រោយត្រឡប់មកពីកែសម្ជស្សសម្រកក្បាលពោះនៅប្រទេសថៃមកគេសង្កេតឃើញថាសម្រស់អ្នកលក់ឡេរូបនេះកាន់តែក្មេងនិងស្រស់ស្អាតជាងមុនទៅទៀត។ ជាមួយគ្នានោះគេក៏បានឃើញលោក គឺមហៀង បានយកបាច់ផ្កាកូឡាបយ៉ាងស្រស់ស្អាតទៅសុំទោសភរិយាដោយនិយាយថាសម្រាប់កំហុសឆ្គងកន្លងមកហើយលោកសង្ឃឹមថាភរិយានិងលើកលែងកំហុសឱ្យហើយលោកនឹងចូលដណ្តឹងភរិយារៀបការជាថ្មីម្តងទៀត។

ក្នុងនោះគេក៏បានឃើញអ្នកលក់ឡេរូបនេះបានបង្ហាញទឹកមុខរីករាយនឹងព្រមទទួលបាច់ផ្កាស្វាមីហើយប្រកាសរៀបការជាថ្មីម្តងទៀតនៅក្នុងថ្ងៃទិវានៃក្តីស្រឡាញ់ ១៤ កុម្ភៈ ខាងមុខនេះ។អ្វីដែលកត់សម្គាល់ការឈ្លោះលែងលះរបស់អ្នកលក់ឡេ  Love Riya ក៏ត្រូវ​បានអ្នកលេងបណ្តាញសង្គមជាច្រើនគិតថាជាការសម្តែងដើម្បីទីផ្សារមុខរបរបស់ខ្លួន។ ព្រោះឆាប់ៗខាងមុខនេះអ្នកនាងក៏ត្រៀមនឹងចេញផលិតផលថ្មីសម្រាប់លក់ផងដែរ ។ មិនមែនជាលើកដំបូងទេរឿងបែបនេះតែងតែកើតមានជាជាញយដងសម្រាប់អ្នកលក់ដូរនៅលើអនឡាញរហូតអ្នកលេងបណ្តាញសង្គមជាច្រើនលាន់មាត់ថាសង្គមសព្វថ្ងៃពោរពេញទៅដោយការសម្តែងពិតជាគួរឱ្យខ្លាច។ សំខាន់ដើម្បី តែចង់ល្បីនិងផលប្រយោជន៍តែប៉ុណ្ណោះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post