header ads

Sponsor

បន្ទាប់ពីមានបទពិសោធន៍ជាង១០ឆ្នាំនៅក្នុងអាជីពចម្រៀងពេលនេះ សួស វិសា ក៏មានឱកាសក្លាយគណៈកម្មាការនៅក្នុងកម្មវិធីប្រឡងចម្រៀង Beat The Best រដូវកាលទី២ពោលជំនួសតំណែងរបស់តារាចម្រៀងលោក នីកូ ។ មានអ្នកគាំទ្រជាច្រើនបានបង្ហាញការរីករាយព្រោះ សួស វីសា ក៏ជាជើងខ្លាំងម្នាក់ដែលមានសមត្ថភាពមិនធម្មតាដែរនៅក្នុងទ្រនំយក្សមួយនេះ។

តារាចម្រៀង សួស វីសា បានទទួលតំណែងជាគណៈកម្មាការនៅក្នុងកម្មវិធី Beat The Best រដូវកាលទី២ក្រោយពីមួយរយៈចុងក្រោយនេះគេសម្គាល់ឃើញថាតារាចម្រៀងរូបនេះមានសកម្មភាពថ្មីៗជាហូរហែរមិនថាបទចម្រៀងថ្មីៗឬការចេញច្រៀងនៅតាមឆាកស្ថានីយទូរទ ស្សន៍ឬការប្រគំតន្រ្តីនៅតាមបណ្តារខេត្តនោះទេ  ។ សម្រាប់រដូវកាលទីពីរនេះតារាចម្រៀង សួស វីសា ជំនួសតំណែងរបស់តារាចម្រៀង នីកូ ខណៈគណៈកម្មាការបីរូបផ្សេងទៀតនៅរក្សាដដែលមានដូចជា ពេជ្រ សោភា ផន ស្រីខួច និងលោក ឆន សុវណ្ណរាជ ។

ទន្ទឹមនឹងការរីករាយជំនួសអាយដលរបស់ខ្លួនហ្វេន ហ្វេន ជាច្រើនបានលើកឡើងស្រដៀងគ្នាថា សួស វីសា នឹងមិនធ្វើឱ្យថៅកែខកបំណងទេព្រោះដូចដឹងស្រាប់ហើយថាសមត្ថភាពរបស់តារាចម្រៀ ងមួយនេះក៏ស្ថិតនៅក្នុងចំណោមតារាល្បីម្នាក់ដែរ ។ មានការបន្ថែមថាតារាចម្រៀងដែលពូកែលេងស្ទីលរៀបចំខ្លួន សួស វីសា នឹងកាន់តែមានប្រជាប្រិយភាពក្រោយក្តោបបានតំណែងគណៈកម្មាការលើកដំបូង ។

មិនត្រឹមតែជាតារាចម្រៀងប៉ុណ្ណោះទេ សួស វីសា ក៏ជាសិល្បការិនីដែលប្រើប្រាស់ជីវិតរស់នៅហាយសូរមិនធម្មតាដែរ ពោលគឺអ្នកនាងរស់នៅក្នុងផ្ទះវីឡាស្កឹមស្កៃនឹងប្រើប្រាស់រថយន្តទំនើបៗជាច្រើនគ្រឿង ។ ក្រៅពីនេះតារាចម្រៀង សួស វីសា ក៏មានជំនួញផ្ទាល់ខ្លួនទៀតផងហើយថ្មីៗនេះអ្នកនាងបានពង្រឹងសមត្ថភាពរបស់ខ្លួនដោយងាកមកសិក្សាជំនាញ​ផ្នែកគ្រប់ គ្រង​សហគ្រិន​ដើម្បីពង្រឹងអាជីវកម្មរបស់ខ្លួនបន្ថែមទៀត។ បើក្រឡេកមើលជីវិតគ្រួសារក៏មានក្តីសុខក្រោយទទួលបានចំណងដៃកូនស្រីមួយដែលមានមុខមាត់គួរឱ្យក្នាញ់នឹងមានវ័យជាង បីឆ្នាំ៕  

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post