header ads

Sponsor

បើទោះក្រុមហ៊ុនចំនួន៦បដិសេធមិនចាយទុនសម្រាប់ការផលិត MVបទ«បើកទំព័រសាស្រា្ត» ក្តី តែ នេនទុំ មិនបានអស់សង្ឃឹមឡើយហើយរំពឹងថាខ្លួននឹងអាចរកដៃគូសហការដើម្បីបោះទុនក្នុងការថតបទមួយនេះឱ្យមានគុណភាពល្អ។ដូចបំណងពេលនេះអ្នកជំនួញអនឡាញល្បីម្នាក់បានចេញមុខជ្រោមជ្រែងដល់ នេនទុំ ដែលធ្វើឱ្យលោកមានអារម្មណ៍រីករាយជាខ្លាំង ។

ថ្មីៗនេះតារាចម្រៀង នេនទុំ បានបង្ហោះសាររួមនឹងរូបភាពជាមួយអ្នកលក់អនឡាញល្បីឈ្មោះ ម៉ាដាម ដា ដោយភ្ជាប់ជាមួយសារដែលមានអត្ថន័យថា«ជាកិត្តយសនិងសេចក្តីរំភើបខ្លាំងណាស់សំរាប់រូបបងប្អូនស្រី MADAM DAប្អូនជួយជ្រោមជ្រែងផ្តល់ក្តីសម្ឃឹមថ្មី ដល់ការផលិតបទ ( បើកទំព័រសាស្រា្ត )ក៏អរគុណបងប្អូនទាំងអស់គ្នាដែលស្រឡាញ់ និង លើកទឹកចិត្តដល់រូបខ្ញុំពេលនេះបទរបស់ខ្ញុំមានសង្ឃឹមហើយ»។

ងាកមក ម៉ាដាម ដា ក៏បានលើកឡើងថា«ជោគ ជ័យជាមួយអ្វីដែលបងស្រលាញ់បងប្រុស»។ជុំវិញការរៀបរាប់របស់ នេនទុំ បានធ្វើឱ្យអ្នកគាំទ្រមានការត្រេកអរដែល នេនទុំ ទទួលបានការលើកទឹកចិត្តនិងជ្រោមជ្រែងពិសំណាក់ ម៉ាដាម ដា ហើយរំពឹងថាបទចម្រៀងរ៉េបមួយបទនេះនឹងទទួលបានការគាំទ្រនិងពេញចិត្តពីសំ ណាក់មហាជនក្រោយចេញMV។

គេចាំបានថាកាលពីប៉ុន្មានថ្ងៃមុន នេនទុំ បានរៀបរាប់ទាំងអួលអាក់បង្ហាញពីការអាក់អន់ស្រពន់ចិត្តក្រោយពីក្រុមហ៊ុនមួយចំនួនបានច្រានចោលការចាយទុននៅក្នុងការផលិតMV បទ«បើកទំព័រសាស្រា្ត» ទាំងដែលម្ចាស់ក្រុមហ៊ុនខ្លះមិនទាន់បានមើលនិងស្តាប់អត្ថន័យបទរបស់លោកផងដោយ ម្នាក់ៗបានលើកហេតុផលថាបទលោកនៅមានកម្រិតខ្សោយបែបស្រែៗ ។ទាំងនេះហើយដែលធ្វើឱ្យ នេនទុំ ហួសចិត្តព្រោះជាច្រើនឆ្នាំមកលោកនៅតែទទួលបានអារម្មណ៍មើលងាយបែបនេះ តែយ៉ាងណាពេលនេះលោកក៏ទទួលបានការផ្តល់កម្លាំងចិត្តនិងការជ្រោមជ្រែងពីសំណាក់ ម៉ាដាម ដា  សម្រាប់ការផលិតបទថ្មីនេះហើយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post