header ads

Sponsor

ក្រោយពីមានការប៉ះពាក្យសម្តីរវាងតារារ៉េប ខ្មែរមួយជីវិត និងតារារៀមច្បង ខេមរៈ សិរីមន្ត និងលោក សាក់ ធារិទ្ធ ជាអ្នកនិពន្ធនៅក្នុងផលិតកម្មហ្គាឡាក់ស៊ីណាវ៉ាត្រានោះពេលនេះអ្នកនិពន្ធទំនុកច្រៀងឌីជេ ក្តឹប បានបញ្ចេញមតិវែកញែកជុំវិញរឿងនេះ ។ ក្នុងនោះអ្នកនិពន្ធរូបនេះបានអរគុណនិងទទួលស្គាល់ថាតារារ៉េប ​ខ្មែរមួយជីវិត និយាយត្រូវ  ។

គេចាំថា ឌីជេ ក្តឹប ជាតារាចម្រៀងនិងជាអ្នកនិពន្ធបទចម្រៀងដែលមានប្រជាប្រិយភាពម្នាក់កន្លងមកលោកធ្លាប់និពន្ធបទចម្រៀងឱ្យតារាល្បីៗជាច្រើន។ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ ឌីជេ រូបនេះហាក់មិនសូវមានសកម្មភាពផុសផុលនៅក្នុងសិល្បៈប៉ុន្មានឡើយ ។ ខណៈ តារារ៉េប ខ្មែរមួយជីវិត ដែលលើកឡើងថាតារាចម្រៀងរៀមច្បង ព្រាប សុវត្ថិ និង ខេមរៈ សិរីមន្ត មិនស័ក្តសមនៅក្នុងការច្រៀង ចង្វាក់រ៉េបនោះហើយតារាចម្រៀង ខេមរៈ​ សិរីមន្ត ក៏បានចេញមុខតបតជាបន្តបន្ទាប់នោះចំពាះពាក្យសម្តីរបស់ ខ្មែរមួយជីវិត ។ ពេលនេះ ឌីជេ ក្តិប ដែលមានបទពិសោធន៍ជាអ្នកតែងនិពន្ធបទចម្រៀងប្រមាណជា ២០ឆ្នាំនោះក៏បានបញ្ចេញមតិវែកញែកនៅក្នុងរឿងនេះ ។

ក្នុងវីដេអូប្រមាណជាង ១៤នាទី ឌីជេមាឌតូចល្អិតរូបនេះបានលើកឡើងថាសម្រាប់លោកទស្សនៈ ខ្មែរមួយជីវិត និយាយត្រូវ គ្រាន់តែថា ខ្មែរមួយជីវិត និយាយមិនពិរោះមិនពូកែរៀបពាក្យ តែអ្វីដែលតារារ៉េប ខ្មែរមួយជិវិត និយាយគឺក្នុងគោលបំណងល្អ ។

ឌីជេ ក្តឹប បានបកស្រាយថាមូលហេតុដែល ខ្មែរមួយជីវិត លើកឡើងបែបនេះដោយសារគាត់នៅស្រុកគេព្រោះស្រុកគេមានបែងចែកទៅតាមទម្រង់អត្តចរិកនៃការច្រៀងអត់មានច្រៀងឡូកឡំទេ។ ខុសពីស្រុកខ្មែរបែងចែកសំឡេងមិនទាន់ដាច់ដូចជាច្រៀងពីគល់កគេហៅអី ដើមកគេហៅអី ក្រអូមមាត់អី ក្រអូមច្រមុះ ហៅអី ច្រៀងចេញពីពោះហៅអីជាដើម ។ នៅពេលគាត់និយាយបែបនេះធ្វើឱ្យប៉ះពាល់សិល្បៈរៀមច្បង ព្រាប សុវត្ថិ ខេមរៈ សិរីមន្ត ។ ខ្មែរមួយជីវិត ចង់ឱ្យសិល្បៈរៀមច្បងមានក្រឌីតខ្ពស់ស័ក្តសមទៅនឹងប្រភេទសំឡេងនិងបែបបទទម្រង់សំឡេងរបស់ខ្លួន ។

 ប៉ុន្តែយ៉ាងណា ឌីជេ ក្តឹប ដែលអះអាងថា ធ្លាប់រួមការងារជាមួយសិល្បៈរៀមច្បងទាំងនោះបាននិយាយថាការពិតសិល្បៈរៀមច្បងសព្វថ្ងៃធ្វើបទចម្រៀងតម្រូវតាមទីផ្សារតាមក្រុមហ៊ុននឹងតាមអតិថិជនប៉ុណ្ណោះ។ ប៉ុន្តែបើតាំងខ្លួនជាអ្នកចម្រៀងត្រូវដឹងថាទម្រង់យើងផ្ទាល់ខ្លួនប្រភេទណាទម្រង់ណាបែបផែនអ្វី ។ ជាចុងក្រោយ ឌីជេ ក្តឹប ក៏បានអរគុណដល់តារារ៉េប ខ្មែរមួយជីវិត ដែលហ៊ាននិយាយការពិតក្នុងពេលអ្នកផ្សេងមិនហ៊ាននិយាយនៅក្នុងរឿងមួយនេះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post