header ads

Sponsor

រហូតមកដល់ពេលនេះការបញ្ចេញទស្សនៈរបស់ខ្មែរមួយជីវិតចំពោះតារាចម្រៀងល្បីពីររូបគឺឧកញ៉ា ព្រាប សុវត្ថិ និង ខេមរៈ​ សិរីមន្ត ហាក់មិនទាន់ស្ងប់នោះទេ ។ ដោយមានការបញ្ចេញមតិជាបន្តបន្ទាប់ពីសំណាក់បុគ្គលល្បីៗដែលមានទាំងអ្នកជំនាញផ្នែកសិល្បៈនិងអ្នកនៅក្រៅចង្កោមសិល្បៈ ។ តួយ៉ាងថ្មីៗនេះឧកញ៉ា នឹម វណ្ណៈ បានបញ្ចេញទស្សនៈរបស់ខ្លួនឃើញថាទទួលបានការពេញចិត្តនិងគាំទ្រពីសំណាក់អ្នកលេងបណ្តាញសង្គមជាច្រើន ។

ទោះមិនមែនជាអ្នកនៅក្នុងចង្កោមអ្នកសិល្បៈ តែឧកញ៉ា នឹម វណ្ណៈ ដែលជាកូនស្រីលោកជំទាវ ហ៊ុន ស៊ីណាត បានបញ្ចេញយោបល់ដោយរៀបរាប់នៅក្នុងសំណេរមួយថា « ជាមតិរបស់ខ្ញុំ ខ្ញុំបានស្តាប់ប្អូនខ្មែរមួយជីវិតគាត់និយាយ និងបកស្រាយគឺគាត់ចង់ឃើញតារាជើងចាស់ល្បីល្បាញនៅក្នុងស្រុករក្សាតំណែងជាតារាលំដាប់កំពូលនៃជំនាញរបស់គាត់ ដើម្បីជាតំណាងប្រទេសដូចប្រទេសដទៃ។

បើពួកគាត់ឡើងដល់ចំណុចកំពូលទៅហើយ មកចង់សាងភាពល្បីល្បាញតាមរយះ rapដូចក្មេងៗជំនាន់ក្រោយវាមិនសូវសក្តិសមនឹងតម្លៃនៃកេរ្តិ៍ឈ្មោះរបស់ពួកគាត់ឡើយ ព្រោះវាហាក់បីដូចជាការសាងកេរ្តិ៍ឈ្មោះតាមពីក្រោយrapper ក្មេងៗ ដែលទើបនឹងមានឈ្មោះល្បី ដែលការrapនេះមិនមែនជាជំនាញរបស់ពួកគាត់ទៅទៀត នេះគ្រាន់តែជាមតិរបស់គាត់ តែគាត់ស្រលាញ់បងព្រាប សុវត្ថិ និង ប្អូនខេមរៈ សេរីមន្តដែលជារាមច្បង បើតាមការនិយាយរបស់គាត់នៅពេលនោះ ប៉ុន្តែម្នាក់ៗទៅជាគិតថា ខ្មែរមួយជីវិតហួង ហែងតន្ត្រីrap និងចង់តោងល្បីទៅវិញ។ ឱ្យតែពូកែលាបពណ៌គ្នាអញ្ចឹងតទៅមុខទៀតគ្មាននរណាហ៊ានចេញនិយាយកែតម្រូវបុគ្គលល្បីៗនោះឡើយ ។សូមញែកអោយដាច់រវាងការបញ្ចេញមតិកែតម្រូវការបញ្ចេញមតិបែបបរិហារកេរ្តិ៍ និង ញ៉ុះញ៉ុង់អោយមានការរើសអើង»។

ជុំវិញការលើកឡើងរបស់ឧកញ៉ា នឹម វណ្ណៈ ក៏ទទួលបានការពេញចិត្តនិងគាំទ្រពីសំណាក់អ្នកលេងបណ្តាញសង្គមជាច្រើន។ ប៉ុន្តែក៏មានអ្នកខមិនខ្លះលើកឡើងថា សម្តីរបស់ ខ្មែរមួយជីវិតមានលក្ខណៈឌឺដងផ្ញាញ់ផ្ញាលដាក់សិល្បៈរៀមច្បង តែឧកញ៉ា នឹម វណ្ណៈ​ បានបញ្ជាក់ថាជាចរិករបស់តារារ៉េបរូបនេះព្រោះមនុស្សម្នាក់ៗមិនដូចគ្នានោះទេ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post