header ads

Sponsor

តារាភេទទីបី ម៉ាដូណា បានបង្ហាញអារម្មណ៍ក្តៅស្លឹកត្រចៀកក្រោយឃើញកូនបំណុលរបស់ខ្លួនបីរូបសុទ្ធសឹងជាតារាល្បីៗដែលមានភាពហ៊ឺហាមានរថយន្តជិះ និងគ្រឿងពាក់ពេញខ្លួន តែបែរជាមិនសងប្រាក់មកលោកដែលធ្វើឱ្យលោកទ្រាំស្ទើរមិនចង់បាន តែខ្លាចខូចកម្មវិធីគេទើបអត់ធ្មត់ទៅវិញ ។ 


ថ្មីៗនេះតារាភេទទីបី ម៉ាដូណា បានរៀបរាប់ថា«ទៅកម្មវិធីគេឃើញកូនបំណុល៣អ្នក សើចសប្បាយមិនខ្វល់រឿងលុយគេសុទ្ធតែតារាល្បីគ្រឿងពាក់ពេញខ្លួនមានឡានជិះតែមិនសងលុយថាចិត្តចង់ហក់វៃណាស់ពាក្យត្រង់តែខ្លាចខូចកម្មវិធីគេ🤣ខឹងពេកដេកលែងលក់ទៅកម្មវិធីគេឃើញកូនបំណុល៣អ្នកសើចសប្បាយមិនខ្វល់រឿងលុយគេសុទ្ធតែតារាល្បីគ្រឿងពាក់ពេ ញខ្លួនមានឡានជិះតែមិនសងលុយថាចិត្តចង់ហក់វៃណាស់ពាក្យត្រង់តែខ្លាចខូចកម្មវិធីគេ🤣ខឹងពេកដេកលែងលក់»។

ជុំវិញសំណេររបស់ ម៉ាដូណា ក៏មានមិត្តភក្តិជាអ្នកសិល្បៈបានចូលទៅខមិនជាច្រើនជុំវិញរឿងនេះ។ បើទោះបីជាបានរៀបរាប់បែបនេះក្តី តែ ម៉ាដូណា មិនបានបញ្ជាក់ថាតើតារាល្បីទាំងបីរូបដែលជំពាក់ប្រាក់លោកជានរណានោះឡើយ ។ មិនមែនជាលើកដំបូងទេកន្លងមក ម៉ាដូណា ក៏ធ្លាប់បានបង្ហោះសារដាក់ទំនាយនិងព្រមានប្តឹងដល់តារាកំប្លែងមួយរូបដែលជំពាក់ប្រាក់របស់លោកមិនសង តែយ៉ាងណារឿងមួយនេះក៏បានស្ងប់ស្ងាត់ទៅវិញ ។ 


គេចាំបានថាកន្លងមកតារាភេទទីបីរូបនេះក៏បានធ្លាក់ខ្លួនទៅនឹងបំណុលក្បែរលានដុល្លារ តែជាសំណាងល្អដោយសារមានទ្រព្យច្រើនជាប់ខ្លួន ម៉ាដូណា បានសម្រេចលក់ទ្រព្យរបស់ខ្លួនដើម្បីសងបំណុលហើយពេលនេះលោកក៏បានដោះរួចដោយជោគជ័យ។សព្វថ្ងៃក្រៅពីការងារសិល្បៈ ម៉ាដូណា  ក៏មានមុខរបរបន្ទាប់បន្សំ ដែលឃើញថាកំពុងដំណើរការរលូនផងដែរ ។បើក្រឡេកមើលជីវិតឯកជនរបស់តារាភេទទីបីរូបនេះក៏កំពុងរស់នៅយ៉ាងមានក្តីសុខនិងស្អិតរមួតជាមួយដៃគូមិនខុសពីគូស្នេហ៍ផ្ទុយគ្នានោះឡើយ៕ 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post