header ads

Sponsor

ទំនងកាន់តែកៀកវិលចូលប្រឡូកនៅក្នុងអាជីពចម្រៀងជាថ្មី តារាចម្រៀង ប៊ុត សីហា ចាប់ផ្តើមបង្ហោះសារជាបន្តបន្ទាប់នៅក្នុងគណនីយផ្ទាល់ខ្លួនរបស់លោក។ ក្រៅពីទទួលបានការគាំទ្រនិងការលើកទឹកចិត្តដល់អតីតម្ចាស់ពានរូបនេះក៏មានការទទូចពីសំណាក់ ហ្វេន ហ្វេនសុំឱ្យឈប់ខ្វល់ខ្វាយពីអតីតកាលងាកមកសាងកេរ្តិ៍ឈ្មោះជាថ្មី ។

បន្ទាប់ពីបាត់មុខប្រមាណជាបួនខែពេលនេះតារាចម្រៀង ប៊ុត សីហា បានវិលជាថ្មីដោយបានបង្ហោះសារជាបន្តបន្ទាប់។តួយ៉ាងកាលពីថ្ងៃទី១៦យប់មិញនេះលោកក៏បានបង្ហោះសំណេរខ្លីថា«សំណួរអ្នកខ្លះសួរជ្រៅៗខ្លះសួរហើយចង់ដឹងយកចុះព័ត៌មានម្តងគេម្តងយើង»។ក្រៅពីបង្ហោះសារជាហូរហែនោះតារាចម្រៀងសម្បូររឿងអាស្រូវរូបនេះមិនទាន់បង្ហាញមុខមាត់របស់លោកដល់អ្នកគាំទ្រនៅឡើយទេ។ តាមការរៀបរាប់របស់ ប៊ុត សីហា នៅក្នុងបណ្តាញសង្គមអាចជាការប៉ាន់ប្រមាណពីចំនួនអ្នកគាំទ្រក្រោយពីលោកត្រៀមវិលជាថ្មីនៅក្នុងអាជីពលក់សំនៀង នេះ។

អ្វីដែលគួរឱ្យកត់សម្គាល់ទោះតារាចម្រៀងរូបនេះមិនសូវមានប្រវត្តិល្អក្តី តែលោកនៅតែទទួលបានការស្រឡាញ់និងគាំទ្រពីសំណាក់ទស្សនិកជនដោយម្នាក់ៗបានខមិនថានៅតែបន្តគាំទ្រដល់រូបលោក តែសូមឱ្យកែប្រែខ្លួនជាថ្មីព្រោះស្តាយសមត្ថភាពនិងពេលវេលា ។ គួរបញ្ជាក់ថា ប៊ុត សីហា ត្រូវបានសមត្ថកិច្ចស្រុកគងពិសី ខេត្តកំពង់ស្ពឺឃាត់ខ្លួនពីបទពាក់ព័ន្ធគ្រឿងញៀនជាលើកទីពីរកាលពីថ្ងៃទី ១២កញ្ញា២០២៣ កន្លងទៅ។

គេចាំបានថាដោយសារទឹកដមសំឡេងរួមនឹងសមត្ថភាពបានធ្វើឱ្យលោក ប៊ុត សីហា អាចដណ្តើមជ័យលាភីជាម្ចាស់ពាននៅក្នុងកម្មវិធីThe Voice Cambodia  រដូវកាលទីមួយ  តែដោយសារការដើរផ្លូវខុសរបស់តារាចម្រៀងរូបនេះមួយលើកជាពីរលើកបានធ្វើឱ្យលោកធ្លាក់ដល់ចំណុចសូន្យខណៈមិត្តភក្តិដែលចូលប្រឡូ កស្របាលៗគ្នាបានហក់ខ្ពស់គ្រប់គ្នា៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post