header ads

Sponsor

ក្រោយរៀបការប្រមាណជាមួយសប្តាហ៍ទៅហើយ តែតារាចម្រៀង សុវត្ថិឌី ធារីកា និងស្វាមីមិនទាន់មានឱកាសបានចេញទៅលំហែក្រេបទឹកឃ្មុំនៅបរទេសដូចគូដទៃឡើយ។ អ្វីដែលកត់ សម្គាល់ដ្បិតទើបរៀបការថ្មីថ្មោងក្តី តែតារាសម្តែងវ័យក្មេងរូបនេះមិនទុកពេលយូរឡើយពោ លអ្នកនាងមានបំណងយកសមាជិកថ្មីនៅក្នុងពេលឆាប់ៗខាងមុខនេះដោយមិនបារម្ភខ្លាចប៉ះពាល់ការងារឡើយ ។ 1

មហាជនក៏ដូចជាមិត្តភក្តិក្នុងសិល្បៈជាច្រើនសុទ្ធតែបានចូលរួមត្រេកអរនិងសរសើរនូវសំណា ងតារាចម្រៀង សុវត្ថិឌី ធារីកា ដែលបានក្លាយជាកូនប្រសារស្របច្បាប់របស់មន្រ្តីធំផ្កាយបីដែលមានទ្រព្យសម្បត្តិច្រើន ។ មួយវិញទៀតក៏មានស្វាមីជាបុរសល្អដែលយល់ចិត្តថ្លើមនិងផ្តល់ក្តីស្រឡាញ់ក៏ដូចជាបង្គោលរឹងមាំសម្រាប់អ្នកនាងក្រោយពីអ្នកមានគុណចែកឋានទៅ ។

ទោះមានស្វាមីជាកូនអ្នកមានទ្រព្យ តែតារាចម្រៀងរូបនេះនៅតែបន្តអាជីពនៅក្នុងសិល្បៈជាធម្មតាហើយថែមទាំងទទួលបានការលើកទឹកចិត្តពីសំណាក់ស្វាមីថែមទៀតផង។បើតាមគម្រោង សុវត្ថិឌី ធារីកា ក៏មានបំណងនិងយកកូនប្រឡែងលេងនៅក្នុងពេលឆាប់ៗនេះដោយមិនមានការការពារឡើយ។បើអាចទៅរួចអ្នកនាងចង់បានកូនភ្លោះផងដែរ ។ 

បើតាមការលើកឡើងរបស់តារាចម្រៀងរូបនេះបានឱ្យដឹងថាអ្នកនាងនៅតែបន្តប្រឡូកនៅក្នុងអាជីពលក់សំនៀងនេះជារៀងរហូតព្រោះទម្រាំបានក្លាយជាតារាចម្រៀងដែលមានឈ្មោះបោះសំឡេងនិងទទួលបានការគាំទ្រពីសំណាក់មហាជនគឺអ្នកនាងមានការខិតខំប្រឹងប្រែងនិងតស៊ូជាខ្លាំងនៅក្នុងអាជីពមួយនេះ ។ គួរបញ្ជាក់ថាមុននឹងឈានដល់ថ្ងៃរៀបការតាមប្រពៃ ណីខ្មែរតារាចម្រៀងប្រចាំផលិតកម្មថោនរូបនេះបានរាប់អានស្វែងយល់ចិត្តថ្លើមគ្នាប្រមាណជាបីឆ្នាំមកហើយ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post