ទីបំផុតអតីតអ្នកសម្តែងដែលជាអ្នកលក់អនឡាញម្នាក់ដែលអះអាងថាមានបារមីព្រះនាងឥន្ទ្រទេវីចូលសណ្ឋិតនោះបានចាប់ផ្តើមឡាយវីដេអូលក់ផលិតផលជាធម្មតាក្រោយពីបានចូលខ្លួនសារភាពកំហុសនិងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពដែលនាំឱ្យប៉ះពាល់ដល់សង្គមតទៅទៀត។អ្វីដែលគួរឱ្យកត់សម្គាល់ស្ត្រីរូបនេះបានលើកឡើងថាជឿឬមិនជឿជារឿងរបស់បងប្អូនចង់ដឹងការពិតតាមដានទៅ ។
ចាំបានថាកាលចុងឆ្នាំ ២០២៣កន្លងទៅអ្នកលក់អនឡាញរូបនេះបានបញ្ជាក់ថាខ្លួនមានបារមីព្រះនាងឥន្ទ្រទេវី ចូលសណ្ឌិតដោយមានការឡាយវីដេអូសម្តែងការរាំរែកខុសពីការពិត បង្កឱ្យមានការភ័ន្តច្រឡំពីសំណាក់សាធារណជនក៏ដូចជាប៉ះពាល់ដល់របាំក្បាច់បុរាណខ្មែរ។
ប៉ុន្តែថ្មីៗនេះស្ត្រីរូបនេះក៏បានចូលខ្លួនសារភាពកំហុសនិងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពដែលនាំឱ្យប៉ះពាល់ដល់សង្គមតទៅទៀត។បន្ទាប់ពីទទួលបានការអប់រំពីសំណាក់ក្រសួងពាក់ព័ន្ធមកពេលនេះអតីតបារមីរូបនេះបានងាកមកលក់ផលិតផលរបស់ខ្លួននិងចេញមុខឡាយវីដេអូតាមអនឡាញជាធម្មតា ។ ប៉ុន្តែនាងនៅតែទទួលការខមិនលែបខាយពីសំណាក់អ្នកលេងបណ្តាញងសង្គមជាច្រើន។ ជាក់ស្តែងកំពុងតែឡាយវីដេអូស្រាប់តែមានអ្នកខមិនមួយបានសួរថា បារមីឈប់ចូលនៅចែ?
អតីតបារមីរូបនេះបានឆ្លើយយ៉ាងរំភើយថា អូនចង់ដឹងធ្វើអ្វី?ចេញក៏រឿងបងចូលក៏រឿងបង?មិនតែប៉ុណ្ណោះអ្នកលក់អនឡាញរូបនេះបាននិយាយថាទៀតថាចង់ឱ្យអ្នកទាំងអស់គ្នាតាមដានជឿឬមិនជឿជារឿងរបស់បងប្អូន។អ្វីដែលចាប់អារម្មណ៍ដោយសារមានអ្នកខមិនលេបខាយជាច្រើនអតីតបារមីរូបនេះបានបង្ហាញការខឹងសម្បារដោយលើកឡើងថាអ្នកដែលខមិនលេងសើចនិងរិះគន់មកលើខ្លួនប្រយ័ត្នមានកម្មពារ ៕