header ads

Sponsor

មានការចាប់អារម្មណ៍ជាខ្លាំងក្រោយពីបានឃើញអតីតតារាសម្តែង គង់ បុប្ជា បានចែករំលែកឱ្យមិត្តភក្តិក្នុងបណ្តាញសង្គមមានការប្រុងប្រយ័ត្នចំពោះហាងកាត់សក់ល្បីមួយដែលមិនត្រឹមតែមានតម្លៃថ្លៃទេថែមទាំងធ្វើឱ្យខូចសក់អ្នកនាងថែមទៀត ។ ជាចុងក្រោយអតីតតារាសម្តែងរូបនេះបានត្អូញថាប្រសិននៅសហរដ្ឋអាមេរិកវិញហាងបែបនេះនឹងត្រូវបិទហើយត្រូវគេប្តឹងទៀត។

គ្រាន់តែត្រឡប់ទៅដល់សហរដ្ឋអាមេរិកភ្លាមមិនទុកយូរឡើយអតីតតារាសម្តែង គង់ បុប្ជា បានរៀបរាប់ពីដើមហេតុដែលអ្នកនាងបានលង់ខ្លួនចូលហាងកាត់សក់ល្បីមួយដោយចំណាយអស់ប្រាក់ប្រមាណជា ៧០០ដុល្លារ តែក្រោយពីបញ្ចុះតម្លៃនៅសល់៤៥០ដុល្លារ ដែលគ្រាន់តែកាត់សក់និងអ៊ុតសក់ខូលូជែនឱ្យសក់ត្រង់ស្អាតប៉ុណ្ណោះ ។ ប៉ុន្តែអ្វីដែលធ្វើឱ្យអតីតតារាសម្តែងរូបនេះហួសចិត្តនោះគឺកាត់សក់ឱ្យខូចមិនស្អាតវែងខ្លីហើយក្រោយអ៊ុតសក់ស្បែកក្បាលអ្នកនា ងមានបញ្ហាចេញទឹករងៃតម្រូវឱ្យអ្នកនាងទៅព្យាបាលប្រមាណជាមួយសប្ហាហ៍ដោយចំណា យប្រាក់ម្តង ៧០ដុល្លារ។

អតីតតួឯករឿង«ខ្មោចនាងតី»រូបនេះបន្ថែមថានេះជាបទពិសោធន៏មួយនៅពេលចូលហាងធំនិងល្បី តែយ៉ាងណានាងសុំមិននិយាយពីឈ្មោះហាងកាត់សក់ដែលកំពុងល្បីនោះទេព្រោះមិនចង់ឱ្យមានការប៉ះពាល់ដល់ការរកស៊ីរបស់គេ ។ គង់ បុប្ជា បានលើកឡើងថាបើប្រៀបធៀបនៅសហរដ្ឋអាមេរិកគឺមានតម្លៃថ្លៃជាងហើយអ្នកនាងក៏មិនដឹងថាគេអ៊ុតជាប្រភេទទឹកថ្នាំបែបណាដែរ។ ប៉ុន្តែនេះមកពីនាងខ្លួនឯងដែលចង់ទៅធ្វើនៅស្រុកខ្មែរព្រោះឃើញថាជាហាងដែលកំពុងល្បី ហើយក៏ចាត់ទុកជាបទពិសោធន៍ផងដែរ ។

ជាចុងក្រោយអ្នកនាង គង់ បុប្ជា ក៏ផ្ញើសារទៅហាងល្បីនោះថាឱ្យមានការប្រុងប្រយ័ត្នចំពោះភ្ញៀវផ្សេងទៀតកុំឱ្យមានបញ្ហាដូចជារូបខ្លួនហើយប្រសិននៅស្រុកអាមេរិកវិញអ្នកនាងអាចប្តឹងទារជំងឺចិត្តពីម្ចាស់ហាងហើយត្រូវបិទការរកស៊ីជារៀងរហូតថែមទៀត៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post