header ads

Sponsor

ដោយសារតែភាពជឿជាក់ចំពោះសមត្ថភាពខ្លួនបានធ្វើឱ្យតារាសម្តែង ព្រះកាយ ច័ន្ទ យកឈ្នះបេក្ខនារីដទៃដោយទទួលបានមកុដMiss Grand ភ្នំពេញដោយជោគជ័យ ។ អ្វីដែលកត់សម្គាល់ក្រោយក្លាយជាម្ចាស់មកុដតំណាងឱ្យក្រុងភ្នំពេញក៏មានអ្នកគាំទ្រមួយចំនួនបានសុំឱ្យ ព្រះកាយ ច័ន្ទ កែបន្ថែមនូវចំណុចមួយចំនួនដូចជាច្រមុះ និងដើមទ្រូងដើម្បីឱ្យកាន់តែមានភាពទាក់ទាញនិងលេចធ្លោបន្ថែមទៀត ។

 
ក្រោយប្រកួតប្រជែងជាច្រើនវគ្គពេលនេះ Miss Grand ភ្នំពេញបានបញ្ចប់ដោយរលូនកាលពីថ្ងៃទី ០២កន្លងទៅដោយម្ចាស់មកុដត្រូវបានទៅលើតារាសម្តែងនិងជាពិធីការិនី ព្រះកាយ ច័ន្ទ ។ មហាជនជាច្រើនសុទ្ធតែលាន់មាត់ថាដ្បិតមានវ័យរាងច្រើនជាងបេក្ខនារីដទៃ តែជាការស័ក្តិសមណាស់សម្រាប់ ព្រះកាយ ច័ន្ទ ជាម្ចាស់មកុដដោយសារនាងមានភាពជឿជាក់និងសមត្ថភាពរួមផ្សំនិងភាពឆ្លាតវៃក្លាហានបូករួមទាំងរូបសម្រស់ផងដែរ។តាមរយៈពាក្យសម្តីលះៗរបស់ព្រះ កាយ ច័ន្ទ កាលពីអំឡុងពេលប្រកួតនោះអាចជ្វើឱ្យដៃគូប្រកួតបាក់ទឹកចិត្តដោយស្វ័យប្រវត្តិនេះជាចំណុចពិសេសរបស់ ព្រះកាយ ច័ន្ទ ដែលមិនគួរមើលរំលងនៅក្នុងការប្រកួតMiss Grand ភ្នំពេញ ២០២៤ ។ 


អ្វីដែលកត់សម្គាល់ក្រោយទទួលបាន មកុដ Miss Grand ភ្នំពេញ ២០២៤ ក៏មានហ្វេន ហ្វេន ជាច្រើនបានសំណូមពរឱ្យ ព្រះកាយ ច័ន្ទ ធ្វើការកែបន្ថែមនូវចំណុចមួយចំនួននៃរូបសម្រស់របស់ខ្លួនដែលមានដូចជា ច្រមុះនិងដើមទ្រូងដើម្បីឱ្យធំនិងសិចស៊ីជាងនេះ ។ ទាក់ទងជាមួយរឿងនេះ ព្រះកាយ ច័ន្ទ បានឱ្យដឹងថាសម្រាប់ច្រមុះនាងក៏មានបំណងនឹងកែបន្ថែជាថ្មីម្តងទៀតនៅក្នុងពេលឆាប់ៗខាងមុខជាមួយគ្រូពេទ្យដែលមកពីប្រទេសកូរ៉េ។

ប៉ុន្តែសម្រាប់ការកែដើមទ្រូងនាងមិនចង់កែបន្ថែមនោះទេ។ ព្រះកាយ ច័ន្ទ បានសុំទោសដល់អ្នកគាំទ្រដែលមិនអាចបំពេញសំណូមពរដោយបានលើកហេតុផលថាមូលហេតុដែលមិនអាចកែដើមទ្រូងដែលជាចំណុចទាក់ទាញដ៏សំខាន់របស់ស្ត្រីនោះដោយសារទៅថ្ងៃអនាគតនាងត្រូវមានស្វាមីនិងកូនហើយសំខាន់នោះនាងមានបំណងចង់បំបៅកូនដោយទឹកដោះ។គួររំឮកថាបើតាមគម្រោងការប្រកួតប្រជែង Miss Grand  Cambodia 2024 នឹងរៀបចំឡើងនៅក្នុងខែមិថុនាខាងមុខនេះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post