header ads

Sponsor

ធ្មេចបើកៗកូនប្រុសស្រីរបស់តារាចម្រៀង សុះ ម៉ាច កាន់តែធំពេញហើយលោកក៏បានលើកឡើងថាទោះមិនមានទ្រព្យធនសល់អ្វីជាដុំកំភួនតែក៏រីករាយនិងជីវិតដ៏កក់ក្តៅបែបនេះ។​អ្វីដែ លកត់សម្គាល់ក្នុងនោះក៏មានការចាប់អារម្មណ៍ចំពោះរូបសម្ជស្សរបស់កូនស្រីច្បងរបស់លោកពីសំណាក់មិត្តភក្តិក្នុងបណ្តាញសង្គមមួយចំនួន ។

ទោះមានវ័យជ្រេកន្តិចក្តី តែលោក សុះ ម៉ាច នៅតែបន្តអាជីពចម្រៀងដែលមានទាំងកម្មវិធីទូរទស្សន៍និងកម្មវិធីមង្គលការនានា។ ថ្មីៗនេះលោក សុះ ម៉ាច បានបង្ហាញរូបភាពកូនប្រុសស្រីរបស់លោកដោយភ្ជាប់សារដែលមានន័យថា« សេចក្តីសុខដែលយើងមានទៅតាមធនធានដែលឪខំប្រឹងរាល់ថ្ងៃយប់ដោយសុច្ចរិត។កិត្តិយសកេរ្តិ៍ឈ្មោះដែលឪបានសាងក៏នឹងទុកឱ្យកូនៗ មិនខុសពីលោកតារបស់កូន សុះ ម៉ាត់បានបន្សល់ទុកឱ្យពុកដូច្នោះដែរ។មិនមានទ្រព្យធនសល់អ្វីជាដុំកំភួននោះទេ តែក៏រីករាយនិងជីវិតបែបនេះដែរ»។

សំណេររបស់លោក សុះ ម៉ាច ត្រូវបានអ្នកគាំទ្រជាច្រើនពេញចិត្តហើយក្នុងនោះក៏មានការសរសើរថាកូនៗរបស់តារាចម្រៀងរូបនេះពិតមានមុខមាត់គួរឱ្យស្រឡាញ់ខ្លាំងណាស់ ។ បើក្រឡេកមើលកូនស្រីច្បងរបស់លោកដែលជាចៅស្រីរបស់សម្តេច ជា ស៊ីម កាន់តែធំពេញរូបពេញរាងហើយសម្រស់ក៏ស្រស់ស្អាតផងដែរ ។

ទោះមិនបានរស់នៅជាមួយលោក សុះ ម៉ាច ជាឪពុកតែគេតែងឃើញលោកបង្ហាញក្តីស្រឡាញ់ដល់កូនស្រីតាមរយៈការបង្ហោះសារនៅក្នុងថ្ងៃពិសេសរបស់កូនស្រីដូចជាថ្ងៃខួបកំណើតជាដើម ។ ខ្លះលាន់មាត់ថាលោក សុះ ម៉ាច សំ ណាងណាស់មានកូនស្រីស្រស់ស្អាតបែបនេះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post