header ads

Sponsor

មានការចាប់អារម្មណ៍ជាខ្លាំងក្រោយពីថ្មីៗនេះគេបានឃើញអតីតតារាសម្តែងរូបសង្ហាលោក សោ ពន្លឺ បានបង្ហោះសារយ៉ាងចាក់ដោតមួយឃ្លាស្តាប់ហើយចត់បាយក្រោយបានឃើញការឈ្លោះហែកហួរនៅតាបណ្តាញសង្គមនាពេលកន្លងមក ។

លោក សោ ពន្លឺ ត្រូវបានគេស្គាល់ថាជាអតីតតារាសម្តែងដែលមានរូបសម្បត្តិស្រស់សង្ហាម្នាក់កាលពីជាង ១០ឆ្នាំមុនដោយបានលេចមុខនៅក្នុងខ្សែរឿងនិងការសម្តែងបទចម្រៀងខារ៉ាអូខេ ជាច្រើន។ លោកកាន់តែមានប្រជាប្រិយភាពក្រោយពីបានចូលរួមសម្តែងនៅក្នុងបទចម្រៀងF4 ខ្មែរដែលមានដូចជាលោក ស៊ុក សុភា យូ ឌីស្កូ ព្រីង ចាន់បុត្រ និង អ្នកនាង កែវ ពេជ្រពិសី ជាដើម។

អ្វីដែលកត់សម្គាល់សព្វថ្ងៃលោកកំពុងរស់នៅយ៉ាងមានក្តីសុខជាមួយភរិយានិងកូននៅទឹកដីសហរដ្ឋអាមេរិក ហើយលោកក៏ធ្លាប់ចុះមកលេងស្រុកកំណើតជាញឺកញាប់ផងដែរ ។ ដ្បិតរស់នៅក្រៅប្រទេសក្តី តែអតីតតារាសម្តែងរូបនេះតែងបញ្ចេញទស្សនៈយ៉ាងចាក់ដោតនៅក្នុងបណ្តាញសង្គម ។

តួយ៉ាងថ្មីៗនេះលោក សោ ពន្លឺ បានលើកឡើងនៅក្នុងសារខ្លីមួយដែលមានអត្ថន័យថា « ម្នាក់ៗតាំងខ្លួនថាជារាជនីអំបូរហង្ស​ដល់ពេលឈ្លោះគ្នា​ឡាយហែកគ្នាតាមហ្វេសបុក​ទីបំផុតអោយអ្នកតាមដានជីវិតគេដឹងថាសុទ្ធតែជាអំបូរកាកីសោះ»។គេមិនបានដឹងថាតើអតីតតារាសម្តែងរូបនេះបង្ហោះសារមួយនេះចង់សំដៅទៅលើរាជនីអំបូរហង្សណាមួយប្រាកដឡើយ ។

ខណៈចុងក្រោយនេះរឿងរ៉ាវឈ្លោះហែកហួរគ្នាក្តៅគគុកនៅក្នុងបណ្តាញសង្គមដែលមានការឡាយវីដេអូឆ្លើយឆ្លងជាបន្តបន្ទាប់នោះគឺរវាងតារាចម្រៀងល្បី ម៉េង កែវពេជ្ជតា និងភរិយារបស់អតីតតារាសម្តែង ស៊ុក សុភា ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post