header ads

Sponsor

ក្រោយមានសេរីភាពឡើងវិញ ប៊ុត សីហា ចាប់ផ្តើមបង្ហាញសកម្មភាពរបស់ខ្លួននៅលើបណ្តាញសង្គមឡើងវិញ ហើយអ្វីដែលកត់សម្គាល់លោកនៅតែទទួលបានការពេញចិត្តនិងគាំទ្រពីសំណាក់អ្នកដែលស្រឡាញ់នូវសំនៀងរបស់លោក។ ថ្មីៗនេះអតីតម្ចាស់ពានរូបនេះបានចោទជាសំណួរថាតើខ្លួនគួរទៅផលិតកម្មមួយណា ក្នុងចំណោមផលិតកម្មទាំងនេះ?


ដោយសារធ្លាប់ដើរផ្លូវខុសម្តងហើយម្តងទៀតបានធ្វើឱ្យម្ចាស់ផលិតកម្មក៏ដូចជាអ្នកធ្លាប់ជ្រោម ជ្រែងអតីតម្ចាស់ពានរូបនេះមានការខកចិត្តស្ទើរគ្រប់គ្នាដែលកន្លងមកមានដូចជាលោកស្រី ទ្រី ដាណា ជាដើម ។ ត្រឡប់មកលើកនេះ ប៊ុត សីហា ហាក់មិនទាន់មានផលិតកម្មណាហ៊ានចូលខ្លួនមកជួយនោះឡើយបើទោះលោកអះអាងថានឹងកែប្រែខ្លួនជាថ្មីក៏ដោយ ។

ប៉ុន្តែយ៉ាងណាអ្នកគាំទ្រមួយចំនួននៅតែបង្ហាញក្តីស្រឡាញ់និងផ្តល់កម្លាំងចិត្តឱ្យដល់លោកឱ្យកែខ្លួននឹងចាប់ផ្តើមក្នុងការប្រឡូកអាជីពមួយនេះឡើងវិញ ។យ៉ាងណាមិញថ្មីៗនេះលោក ប៊ុត សីហា បានជាសំណួរថា«តោះខមិនមើលគួរទៅផលិតកម្មណា ហា្គឡាក់ស៊ី ឬក៏សាន់ដេ ?ឬក៏ទៅរាម ? ថោនបានអត់?»។


ជាមួយការសំណួររបស់ ប៊ុត សីហា ត្រូវបានអ្នកលេងបណ្តាញសង្គមជាច្រើនបានបញ្ចេញមតិជាហូរហែរដោយមានអ្នកខ្លះបានផ្តល់ជាយោបល់ថា«និយាយស្មោះត្រង់សម្រាប់ប៊ុតសីហាទៅផលិតកម្មណាក៏បានទាស់តែចរិកក្នុងខ្លួនប៉ុណ្ណោះ»«ទៅណាក៏បានអោយតែកុំធ្វើដូចមុន»ពេលគេផ្តល់ឱកាសរវល់តែធ្វើតួឯកបើកែមិនបានកុំទាមទារឱកាសមនុស្សមិនចេះកែឱកាសវាគ្មានច្រើនដងទេ»។

ប៉ុន្តែក្នុងនោះក៏មានអ្នកខមិនមួយបានឱ្យ ប៊ុត សីហា ទៅចូលជាមួយគ្រូភ្លើងដោយបញ្ជាក់ថាគ្រូភ្លើងពូកែច្នៃមនុស្ស។អ្វីដែលចាប់អារម្មណ៍ចំពោះការខមិនទាំងនេះគេបានឃើញ ប៊ុត សីហា សន្យាថានឹងកែខ្លួនបងប្អូន តែយ៉ាងណាគេមិនប្រាកដថាតើសម្តីរបស់អតីតម្ចាស់ជ័យលាភីរូបនេះពិតប្រាកដឬបែបណាឡើយព្រោះកន្លងមកគេធ្លាប់ឭពាក្យនេះច្រើនដងមកហើយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post