header ads

Sponsor

ក្រោយពីតស៊ូប្រយុទ្ធប្រឆាំងមួយរយៈមកពេលនេះតារាសម្តែងស្រី អេង វ៉ាណង បានជាសះស្បើយពីជំងឺដ៏កាចសាហាវមហារីកសុដន ។ ពេលនេះដែរនាងក៏មានឱកាសបានចេញមកប្រកបអាជីពសិល្បៈវិញហើយអ្វីដែលកត់សម្គាល់ក្នុងនាមជាអ្នកធ្លាប់កើតមានជំងឺសាហាវមួយនេះ ក៏បានចែករំលែកពីបទពិសោធន៍ខ្លះៗដែលអ្នកនាងបានជួបប្រទះកន្លងមក។

ក្រោយពីទទួលបានការជួយជាថវិកាពីសំណាក់សប្បុរជនដែលមានទាំងអ្នកក្នុងនិងក្រៅសិល្បៈនោះបានធ្វើឱ្យតារាសម្តែង អេង វ៉ាណង ដែលកំពុងមានជំងឺងមហារីកកម្រិតទីបីអាចមានលទ្ធភាពទៅចាក់គីមីនិងបាញ់កាំរស្មីទៅតាមការកំណត់របស់គ្រូពេទ្យនៅប្រទេសជិតខាង សព្វថ្ងៃនេះអ្នកនាងក៏បានជាសះស្បើយពីជំងឺមួយនេះនឹងបានវិលចូលមកប្រឡូកនៅក្នុងការសម្តែងរឿងផងដែរ ។

ក្រោយបានរួចជីវិតពីជំងឺដ៏គួរឱ្យខ្លាចនេះ អេង វ៉ាណង បានចែករំលែកបទពិសោធន៍របស់ខ្លួនខ្លះៗតាមរយៈការរៀបរាប់ប្រាប់តារាសម្តែង សាវិន ហ្វីលីព ថាដើម្បីទប់ទល់ជាមួយជំងឺនេះសំខាន់គឺផ្លូវចិត្តពោលត្រូវធ្វើផ្លូវចិត្តឱ្យរឹងមាំនឹងប្រាប់ខ្លួនឯងថាត្រូវតែរស់ត្រូវតែរឹងមាំហើយក្រៅពីនេះត្រូវចំណាយពេលវេលាក្នុងការហាត់ប្រាណជាជំនួយបន្ថែមនិងធ្វើការទទួលទានទឹកឱ្យបានច្រើន ។ ជាចុងក្រោយតារាសម្តែងរូបនេះក៏បានអរគុណដល់មិត្តភក្តិមួយចំនួនដែលបាននៅក្បែរនិងផ្តល់កម្លាំងចិត្តដល់រូបនាងក្នុងពេលដែលនាងមានអារម្មណ៍ថាជិតស្លាប់និងឯកា។ 

ក្រោយជាសះស្បើយ អេង វ៉ាណង ត្រូវបន្តតាមដានសុខភាពតាមការណាត់ជួបរបស់គ្រូពេទ្យ និងបន្តការរស់នៅស្អាតនិងទទួនទានស្អាតជៀសវាងការទទួលទានគ្រឿងផ្អាប់និងគ្រឿងប្រៃ ជាដើម ។ ដំណឹងដ៏រីករាយរបស់តារាសម្តែងនិងធ្លាប់ជាអតីតកញ្ញាឯកសាប៊ូលុច្សរូបនេះក៏បានធ្វើឱ្យអ្នកគាំទ្រមានការត្រេកអរនិងជូនពរឱ្យអ្នកនាងមានសុខភាពល្អដើម្បីជាបង្គោលនៅក្នុងគ្រួសារដែលត្រូវរ៉ាប់រងចិញ្ចឹមកូនប្រុសស្រីបីនាក់និងម្តាយដែលមានវ័យចាស់ផងដែរ៕  
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post