header ads

Sponsor

ជឿជាក់មហាជនប្រាកដជាស្គាល់ដើមរាសីហើយដែលមានទីផ្សារខ្ពស់ជាពិសេសនៅក្នុងឱកាសពិធីបុណ្យប្រពៃណីចិនម្តងៗ។ប៉ុន្តែសម្រាប់ឆ្នាំនេះម្ចាស់ចំការដែលដាំដើមរាសីយំមិនចេញក្រោយគ្រូហុងស៊ុយមួយចំនួនបាននិយាយសម្រាប់យុគ៩នេះដាក់ដើមរាសីនៅផ្ទះមិនល្អឡើយ។ ហាក់ហួសចិត្តចំពោះការលើកឡើងរបស់គ្រូហុងស៊ុយនោះពិធីការិនី មុត ស្រីនាង បាននិយាយបែបនេះដែលស្តាប់ហើយពិតជាមានអត្ថន័យជ្រាលជ្រៅមិនធម្មតា។

អ្នកនាង មុត ស្រីនាង ត្រូវបានគេស្គាល់ថាជាពិធីការិនីនៅក្នុងទូរទស្សន៍ហង្សមាសដែលតែងតែចែករំលែករឿងរ៉ាវនានានៅក្នុងបណ្តាញសង្គមរបស់ខ្លួន ។ យ៉ាងណាមិញដោយឃើញដើមរាសីមិនមានទីផ្សារនៅក្នុងឆ្នាំនេះពីធីការិនីរូបនេះបាននិយាយថា«ឆ្នាំនេះគ្រូហុងស៊ុយធ្វើបាបអ្នកដាំដើមរាសី! កាលមិនទាន់មានគ្រូហុងស៊ុយនាំគ្នាដាំដើមរាសី ទោះគ្មានអ្នកប្រាប់ក៏ដឹងថាវាជាដើមមានរាសី។

ឥលូវមានគ្រូហុងស៊ុយយើងលែងទិញដើមរាសីបែរជានាំគ្នាទិញផ្កាក្រហមនាំចូលពីចិននិងវៀតណាមមកវិញ។សួរថាតើអ្នកណាជាអ្នកសម្លា.ប់កសិកររបស់ខ្លួនឯងនៅពេលនេះ?ចម្លើយគឺយើងខ្លួនឯងឆាប់ជឿសម្លា.ទីផ្សារដោយខ្លួនឯង។កុំភ្លេចរឿងសណ្តែកខៀវ មួយគីឡូ១ម៉ឺនជាង និងចេកមួយស្និតជាង២ម៉ឺនផង។ប្រយ័ត្ននយោបាយ ទីផ្សារ!»។

ជុំវិញការបញ្ចេញទស្សនៈរបស់ពិធីការិនីរូបនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនពេញចិត្តដោយក្នុងនោះម្នាក់ៗក៏បានចូលរួមខមិនថា«ជឿមិនប្រើបញ្ញាបងអានិតតែកសិករខំដាំបានផលហើយត្រូវមកខាតចឹង» «ដើមរាសីជាដើមក្នុងស្រុកគួរតែជួយទិញដើម្បីលើកស្ទួយកម្លាំងពលកម្មក្នុងស្រុក មួយវិញទៀតដើមរាសីទុកបានយូរមិនងាយរលួយផង»«ស្លាប់ដោយមិនដឹងខ្លួន»។ នៅក្នុងឆ្នាំនេះដែរគេឃើញមានម្ចាស់ចំការដើមរាសីបានត្អូញត្អែរថាមិនបានកាត់មកលក់ដូចរាល់ឆ្នាំក្រោយពីគ្រូហុងស៊ុយនិយាយបែបនេះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post