header ads

Sponsor

រឿងរ៉ាវស្រីស្អាតបង្ហោះទាក់ទងនឹងរឿងមន្ត្រីនគរបាលចរាចរ ផាកពិន័យរួចសុំលេខទូរសព្ទខលញ៉ែនោះ ពេលនេះមានរឿងថ្មីទៀតហើយ ខណៈនៅល្ងាចថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ថាក្មួយស្រីម៉ូលីកាដែលចោទប្រកាន់ខាងលើ មិនមែនជាតួអង្គក្នុងរឿងនេះទេ ហើយជាមួយគ្នានោះលោកស្នងការស្នើសុំអ្នកនិពន្ធរឿងនេះ ចេញសារភាពឱ្យទាន់ពេល។

តាមរយៈការលើកឡើងរបស់លោកស្នងការរាជធានីភ្នំពេញបានឱ្យដឹងថា៖ សួស្ដីក្មួយស្រី ម៉ូនីកា ជាទីរាប់អាន ! ក្មួយពិតជាចិត្តដាច់មែន មិនព្រមមកស្នងការដ្ឋាននគរបាលរាជធានីដើម្បីសហការណ៍ជាមួយពូដើម្បីរកយុត្តិធម៌ជូនក្មួយ! ពូពិតជាខកចិត្តណាស់ដែលពូរងចាំនៅស្នងការដ្ឋាន តាំងពីម៉ោង៦ព្រឹករហូតដល់ម៉ោង៦ល្ងាច។

ខ្ញុំបាទសូមជូនព័ត៌មានដល់មហាជនទាំងអស់ជ្រាបថា ក្មួយស្រីម៉ូលីកាមិនមែនជាតួអង្គក្នុងរឿងនេះទេ ខ្ញុំស្នើសុំអ្នកនិពន្ធចេញសារភាពឱ្យទាន់ពេល ព្រោះខ្ញុំត្រូវការរកយុត្តិធម៌ និងកិត្តិយសឱ្យអ្នករងគ្រោះពិតប្រាកដ! អំពីខ្ញុំបាទ រាជសឹង្ហ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post