header ads

Sponsor

មានការចាប់អារម្មណ៍ជាខ្លាំងដោយថ្មីៗនេះគេបានឃើញតារាកំប្លែងស្រីដែលកំពុងមានប្រជា ប្រិយភាព ស្រីអ៊ីត បានបង្ហាញអាការៈខឹងសម្បារដល់បុរសម្នាក់ដែលមានឈ្មោះថា អធិរាជមហាសាច់ ដល់ថ្នាក់ប្រើសម្តីសុទ្ធតែអញថែមទៀតផង  ។
ថ្មីៗនេះគេបានឃើញតារាកំប្លែងស្រីរូបស្រស់ ស្រីអ៊ីត បានបង្ហោះសារតាមបណ្តាញសង្គមថា

«បើកភ្នែកមកមិនសប្បាយចិត្តម៉ងសូមផ្ដាំទៅលោកឯងថាកុំបេះម៉ែអាញ់អាញ់ក៏មិនព្រឺរោមដែរ ធ្វើអោយអាញ់គោរពកុំចាស់ក្បាលហើយថោកអោយអាញ់ជេរអាញ់មិនចង់ល្បីជាមួយមនុស្សដូចលោកឯងនេះទេបើមិនបេះម៉ែអាញ់(យីសអត់ពាក្យនិយាយមែនបានយកជីវិតម៉ែអាញ់មកនិយាយ នៅមិនសុខមែនកញ្ចាស់ក្បាលហើយមិនដឹងអីតិចស្លាប់មុនចាស់»។

មូលហេតុដែលធ្វើឱ្យតារាកំប្លែង ស្រីអ៊ីត ខឹងជាមួយ អធិរាជមហាសាច់ បែបនេះក្រោយពីបានឃើញសាររបស់បុគ្គល អធិរាជមហាសាច់ បានបង្ហោះថា«អាក្រូចអាចើមពួកហែងគ្មានអ្វីអស្ចារ្យសម្រាប់អញទេហែងនាំគ្នាប្លុក telegram អញងាប់ទាំងម៉ែហែងទៀតក៏អញអត់រសើបរោមប្លោកអញដែរ...»។

ដោយសារតែខឹងជាមួយនឹងការប្រើប្រាស់សម្តីមិនសមរម្យប្រមាថជីវិតរបស់ អធិរាជមហាសា ច់ ចំពោះម្តាយរបស់ខ្លួន ទើបធ្វើឱ្យ ស្រីអ៊ីត ផ្ទុះកំហឹងខ្លាំងបែបនេះ ។ ប៉ុន្តែយ៉ាងណាក៏មានអ្នកគាំទ្រតារាកំប្លែងដែលមានដើមកំណើតនៅខេត្តកំពង់ស្ពឺរូបនេះឱ្យខន្តីនិងបញ្ចប់រឿងនេះព្រោះមិនមែនជារឿងល្អនោះឡើយ ។ ស្រីអ៊ីត ត្រូវបានគេចាត់ទុកជាតារាកំប្លែងដែលមានឈ្មោះបោះសំឡេងនៅក្នុងចំណោមតារាកំប្លែងស្រករក្រោយនៅក្នុងក្រុមកំប្លែង នាយពាក់មី ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post