នាយប់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងចម្រុះ អធិការដ្ឋាននគរបាលស្រុកបសេដ្ឋ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានដាក់គោលដៅត្រួតពិនិត្យ អនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងធ្វើតេស្តជាតិស្រវឹងពេលយប់លើផ្លូវក្រាលកៅស៊ូ នៅភូមិរកាកោង ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
នេះបើយោងតាមការឱ្យដឹងពីទំព័រហ្វេសប៊ុក ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ នារសៀលថ្ងៃទី០៩ ខែកុម្ភៈឆ្នាំ ២០២៤នេះ។
ពេលកំពុងអនុវត្តន៍ស្រាប់តែមានរថយន្ត០១គ្រឿងម៉ាក FORD TERRITORY TITANIUM X ពណ៏ខ្មៅ សេរីឆ្នាំ២០២៣ លេខកម្ពុជា VANNAK99 បើកបរដោយឈ្មោះ ឃឹម វណ្ណៈ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិសាម៉រ ឃុំដើមឬស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បើកយ៉ាងលឿន មកដល់គោលដៅមិនបន្ថយល្បឿន រួចទៅបុកបង្គោលសាជីភ្លើងសញ្ញាបំពាក់សម្រាប់សម្គាល់គោលដៅសមត្ថកិច្ចអូសចំងាយប្រហែលជាង១០ម៉ែត្រ ។
អ្នកបេីកបររថយន្ដ បានចុះមកស្រែកឡូឡារករឿងសមត្ថកិច្ចនៅកន្លែងគោលដៅ ដោយមិនព្រមសហការជាមួយសមត្ថកិច្ចដើម្បីធ្វើការវាស់រកសាធាតុស្រវឹងដោយអះអាងថាមានបងធ្វេីការធំនៅខេត្តកំពង់ស្ពឺចាំអន្តរាគមន៍ លុះដល់ម៉ោង២១:២០នាទី ទើបព្រមសហការដោយពិនិត្យឃើញសាធាតុស្រវឹង ជាក់ស្តែងលទ្ធផល០.៩៣mg/L ក្នុងមួយលីត្រខ្យល់ បញ្ជាក់ថាជាស្រវឹងខ្ពស់ល្មេីសច្បាប់។
ដោយទាក់ទងសាច់ញាតិបងប្អូនមិនបាន(ខ្សែស្រឡាយខ្នងធំ) កំលាំងបាននាំយករថយន្ដមកកាន់អធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ចំណែកអ្នកបើកបរបានអោយចូលសំរាកនៅផ្ទះសំណាក់យីហោ " សុខចាន់ធី " រីឯបទល្មើសដែលរកឃើញ សាធាតុស្រវឹង លទ្ធផល០.៩៣mg/L ក្នុងមួយលីត្រខ្យល់ ច្បាប់ពិន័យ ជាទឹកប្រាក់ ចំនួន ២,០០០,០០០ រៀល ( ពីលានរៀលគត់ )
បច្ចុប្បន្នសមត្ថកិច្ចកំពុងបន្ដនីតិវិធីលេីបទល្មេីសបុគ្គលខាងលេី ប៉ុន្តែខ្សែស្រឡាយខ្នងក្រាស់ មិនទាន់ចេញមុខទេ
#កំពង់ស្ពឺ #kompongspeu2024