header ads

Sponsor

ក្រោយពីទទួលបានការអប់រំមកពេលនេះអតីតបារមីព្រះនាង ឥន្ទ្រទេវី ចូលសណ្ឋិតនោះបានវិលមកលក់ផលិតផលនៅតាមអនឡាញជាធម្មតា ។ ដើម្បីអបអរពិធីបុណ្យប្រពៃណីចិននោះអ្នកលក់អនឡាញរូបនេះបានចែករំលែករូបភាពយ៉ាងស្រស់ស្អាតជាមួយនឹងការតុបតែងខ្លួនជាព្រះនាង គង់ ស៊ីអ៊ីម វិញម្តង តែត្រូវបានអ្នកលេងបណ្តាញសង្គមជាច្រើនចូលទៅលេបខាយគ្រប់គ្នា។

គេចាំបានថាក្រោយពីបានចេញវីដេអូសុំទោសចំពោះការអះអាងថាមានបារមីព្រះនាង ឥន្ទ្រទេ វី ចូលសណ្ឋិតមកពេលនេះអ្នកគ្រូ លី ក៏បានងាកមកចាប់របររបស់ខ្លួនយ៉ាងពេញទំហឹងដោយមានការឡាយវីដេអូជាបន្តបន្ទាប់។ក្រៅពីនេះអ្នកលក់អនឡាញរូបនេះក៏បានធ្វើសកម្មភាពមនុ ស្សធម៌ផងដែរ ។

អ្វីដែលគួរឱ្យកត់សម្គាល់ថ្មីៗនេះអ្នកលក់អនឡាញរូបនេះបានចែករំលែករូបភាពយ៉ាងស្រស់ស្អាតរបស់ខ្លួនដោយមានការតុបតែងខ្លួនជាព្រះនាង គង់ ស៊ីអ៊ីម យ៉ាងស្រស់ស្អាត តែរូបភាពទាំងនេះបែរជាទទួលបានការលែបខាយពីសំណាក់អ្នកលេងបណ្តាញសង្គមជាច្រើន ។

ក្នុងនោះក៏មានអ្នកខមិនខ្លះថា«បារមីព្រះនាងឥន្រ្តទេវីក្រសួងហៅធ្វើកិច្ចសន្យាចឹងមានតែបារ មីព្រះម៉ែគង់ស៊ីអ៊ីមម្តងចាំមើលក្រសួងណាហៅព្រមានទៀត»«បានគ្រប់ទំរង់នៅតែព្រៃសមួយទៀត» «ពេលភ្ជុំបិណ្ឌ កុំភ្លេចបារមីប្រែត ផងព្រះនាង»«បារមីតាមសម័យកាល»។

ដោយឃើញមានការខមិនរិះគន់ឌឺដងច្រើនជាងសរសើរនោះអ្នកលក់អនឡាញរូបនេះបាននិយាយថា«អ្នកល្បីថតតាមអនឡាញឡើងច្រើនដូចមិនថាគេផងមកថាអីតែខ្ញុំដូចអយុតិ្តធម៌ម្លេះលោកជួយមើលខ្ញុំផងជាន់ដល់កំរិតណាទៀត»។ដោយឃើញបែបនេះក៏មានអ្នកខមិនខ្លះលើកឡើងថាបើមិនពេញចិត្តអូសរំលងទៅកុំឌឺដងទៀតអីឱ្យចប់ទៅចុះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post