header ads

Sponsor

មានការចាប់អារម្មណ៍ និងបង្ហាញការភ្ញាក់ផ្អើលគ្រប់គ្នាក្រោយពីបានឃើញផេកមួយដែលមានឈ្មោះថា Rachna Place Thailand ដែលត្រូវគេស្គាល់ថាជាគ្រូហុងស៊ុយដែលមានឈ្មោះល្បីនៅក្នុងបណ្តាញសង្គមដែលមានឈ្មោះថា ចៅម៉ែ បានបង្ហោះវីដេអូទៅរៀបហុងស៊ុយនៅក្នុងវត្តមួយ ។


ជាមួយនឹងការបង្ហោះវីដេអូដែលមានប្រមាណជាជិត ៥នាទី ចៅម៉ែ បានបង្ហោះសារខ្លីថា«រៀបហុងស៊ុយវត្ត» តែយ៉ាងណាគ្រូ ហុងស៊ុយរូបនេះមិនបានប្រាប់ថាវត្តដែលខ្លួនទៅរៀបហុងស៊ុយនោះមានឈ្មោះអ្វីស្ថិតនៅក្នុងខេត្តណានោះទេ គ្រាន់តែដឹងថាជាវត្តដែលស្ថិតនៅក្នុងស្រុកខ្មែរ ដែលគេអាចដឹងតាមរយៈការរៀបរាប់របស់ ចៅម៉ែ ​នៅក្នុងវីដេអូនោះ ។វីដេអូនោះគ្រូហុងស៊ុយរូបនេះបានបង្ហោះតាំងពីថ្ងៃទី ២៧ មករាមកម្លេះ តែទើបផ្ទុះការរិះគន់និងវែកញែកនៅពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ។

នៅក្នុងវីដេអូនោះគេក៏បានឃើញការខមិនរិះគន់ពីសំណាក់អ្នកលេងបណ្តាញសង្គមជាច្រើនហើយក្នុងនោះក៏មានអ្នកខ្លះបានមេនសិនវីដេអូនេះទៅឱ្យក្រសួងដែលពាក់ព័ន្ធបានឃើញចំពោះទង្វើនេះថែមទៀតផង ។គេធ្លាប់តែឃើញការរៀបហុងស៊ុយនៅតាមគេហដ្ឋានឬហាងនានា តែនេះជាលើកដំបូងនិងជារឿងដែលប្លែកដែលមានការរៀបហុងស៊ុយនៅវត្តអារ៉ាមដែលជាទីកន្លែងសក្ការៈបូជារបស់ពុទ្ធសាសនិកជន ។គេក៏មិនច្បាស់ថាតើការរៀបហុងស៊ុយនៅទីវត្តនេះក្នុងគោលបំណងអ្វីឡើយ។

ទាក់ទងជាមួយការទៅរៀបហុងស៊ុយនៅវត្តរបស់ ចៅម៉ែ ជាគ្រូហុងស៊ុយនោះព្រះតេជគុណ ហាក់ ស៊ាងហៃ បានសង្ឈដីកាថា «សូមមេត្តាកុំយកពាក្យ”វត្ត” ប្រើក្នុងអាជីវកម្មរបស់ខ្លួនអី។ ម្យ៉ាងវត្តទាំងអស់ក៏មិនដែលត្រូវការហុងស៊ុយអីមករៀបចំដែរ។គ្រាន់តែឃើញពាក្យ”វត្ត” បុគ្គ លខ្លះគិតថាវត្តត្រូវការរៀបហុងស៊ុយនាំឱ្យច្រឡំបល់ និងមានអគតិចំពោះវត្តទៅវិញ»។ បច្ចុប្បន្ននេះមនុស្សមួយចំនួនបានបង្ហាញការជឿជាក់ទៅលើក្បួនរៀបចំហុងស៊ុយ តួយ៉ាងថ្មីៗនេះដោយសារការជឿស៊ប់ទៅលើហុងស៊ុយ ខ្លាំងបានធ្វើឱ្យម្ចាស់ចំការដើមរាសី យំមិនចេញក្រោយពីគ្រូហុងស៊ុយមួយរូបបាននិយាយថាចូលឆ្នាំចិនឆ្នាំនេះមិនអាចដាក់ដើមរាសីបាន៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post