header ads

Sponsor

ដោយសារឃើញកម្មវិធីទូរទស្សន៍មួយចំនួនមានការបង្ហាញតារាដែលចូលរួមមានការតុបតែងសម្លៀកបំពាក់ចិនដើម្បីអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីចិននោះ។ លោក ម៉ៃ សុគន្ធ ដែលមានរហស្សនាមថាកំពូលទើសបានបង្ហាញការរិះគន់ចំៗដែលឃើញហើយពិតជាចាក់ដោតមិនធម្មតា ។

ក្នុងនាមជាមនុស្សមហាជនលោក ម៉ៃ សុគន្ធ បានបញ្ចេញទស្សនៈមួយដោយភ្ជាប់ជាមួយរូបភាពរបស់អ្នកសិល្បៈដែលមានការស្លៀកពាក់បែបប្រពៃណីចិននៅក្នុងកម្មវិធីមួយថា«ប្រឹងហ្អា ចិនពេញទូរទស្សន៍ផ្សាយផុសផុលទូទាំងប្រទេសផ្សាយផងផុសផងខោអាវចិនពេញខ្លួនសួរថា ចេះក្បួនចិនអីខ្លះអក្សរចិនបុន្មានតួ ???

សួរមួយ ទៀតទូរទស្សន៍ចិនពេលចូលឆ្នាំខ្មែរស្លៀកពាក់ ចងក្បិនផាមួងករទាបែបខ្មែ ផ្សាយទូទាំងប្រទេសចិនអត់ ? អោយតែមានបានតិចតួចកាត់ចិនហើយភ្លេចអស់ធាតុដើមម៉ែឪខ្មែរសុទ្ធ»។

ខុសពីសព្វដងការបញ្ចេញមតិរបស់លោក ម៉ៃ សុគន្ធ លើកនេះទទួលបានការពេញចិត្តនិងគាំទ្រហើយក៏មានការចូលរួមខមិនជាច្រើនពីសំណាក់អ្នកលេងបណ្តាញសង្គមដោយម្នាក់ៗបានឯកភាពជាមួយនិងសម្តីរបស់មហាទើសរូបនេះដោយមានការចូលរួមខមិនស្រដៀងៗគ្នាថា«ពេញចិត្តតែម្តងសម្រាប់មតិរបស់លោក ម៉ៃ សុគន្ធ មួយនេះ។ ខ្លះលាន់មាត់ថាទើបតែឃើញលើកនេះលោក​ ម៉ៃ សុគន្ធ និយាយត្រូវចិត្ត

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post