header ads

Sponsor

ផ្ទុះការភ្ញាក់ផ្អើលព្រោងព្រាតក្រោយពីមានការស៊ែរព័ត៌មានជាបន្តបន្ទាប់ថាតារាចម្រៀងជើងចាស់លោក ណូយ វ៉ាន់ណេត បានទទួលមរណភាពនៅក្នុងថ្ងៃទី ១០ព្រឹកនេះ ។ ដោយសារមិនចង់ឱ្យមានការយល់ច្រឡំតារាចម្រៀងជើងចាស់រូបនេះបានចេញមុខបដិសេធភ្លាមៗនិងលើកឡើងបែបនេះចំពោះការស៊ែរប្រមាជជីវិតលោក។

តារាចម្រៀងជើងចាស់រូបនេះបានបង្ហោះសំណេរថា«ព័ត៌មានមិនពិតសូមប្អូនម្ចាស់ផេកលុបចេញជាបន្ទាន់បងបានចូលទៅមើលក្នុង Profile របស់ប្អូន Peter M Meng បានធ្វើការស៊ែរាល់វិដេអូដែលបាន Post នៅលើផេក Peter S Meng ​ប្រសិនប្អូនជាម្ចាស់ផេក Peter S Meng សូមធ្វើការលុបរូបរបស់បងជាបន្ទាន់។

សូមបងប្អូនជួយស៊ែព័ត៌មាននេះបន្ដផង ដើម្បីកុំអោយមានការយល់ច្រឡំទៀត។ខ្ញុំបាទ ណូយ វ៉ាន់ណេត សូមអរគុណ»។ ជុំវិញការចេញបំភ្លឺរបស់លោក ណូយ វ៉ាន់ណេត បានធ្វើឱ្យមហាជន ជាពិសេសអ្នកគាំទ្ររបស់លោកមានការធូរចិត្តហើយម្នាក់ៗបានលើកឡើងស្រដៀងគ្នាថាឱ្យលោកចាត់វិធានការណ៍តាមផ្លូវច្បាប់ចំពោះអ្នកបង្ហោះប្រមាថជីវិតលោកបែបនេះ។

គួរបញ្ជាក់ថាលោក ណូយ វ៉ាន់ណេត គឺជាតារាចម្រៀងជើងចាស់ម្នាក់ដែលទទួលបានការស្រឡាញ់ពេញចិត្តពីសំណាក់ទស្សនិកជនគ្រប់ស្រទាប់វ័យ។ ទោះបីជាមានវ័យជ្រេបនិ្តចក្តី តែលោកនៅតែមានសំនៀងពិរោះមិនប្រែប្រួលប៉ុន្មានឡើយ ហើយបច្ចុប្បន្នលោកក៏នៅតែបន្តអាជីពនេះផងដែរ។ បើគិតមកដល់ពេលនេះលោកមាន​បទចម្រៀងពិរោះមិនតិចបទនោះឡើយ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post