header ads

Sponsor

ពិតជាគួរឱ្យសរសើរជាខ្លាំងខណៈទទួលរងការរិះគន់ពីសំណាក់មហាជនជាច្រើនក្រោយពីបានបង្ហើរសំនៀងផ្សព្វផ្សាយល្បែងស៊ិសងនោះពេលនេះតារាកំប្លែង នាយគ្រឿន បានសម្រេ ចចិត្តបញ្ឈប់ការផ្សព្វផ្សាយទាំងកណ្តាលទីហើយ។ អ្វីដែលកត់សម្គាល់មិនត្រឹមតែបញ្ចប់កិច្ចសន្យាផ្សាយល្បែងស៊ីសងទេសូម្បីតែគ្រឿងស្រវឹងក៏តារាកំប្លែងរូបនេះសម្រេចបញ្ចប់កិច្ចសន្យាផងដែរ។

គេចាំបានថាក្រោយពីបទចម្រៀងផ្សព្វផ្សាយល្បែងរបស់ នាយគ្រឿន មានការចែករំលែកពាសពេញបណ្តាញសង្គមក៏ផ្ទុះការរិះគន់ជេរប្រមាថជាខ្លាំងពីសំណាក់មហាជន។ទស្សនិកជន ខ្លះបានលើកឡើងចំៗថាឈប់គាំទ្ររូបនាយទៀតហើយ។ដោយសន្ទុះនៃការរិះគន់កាន់តែខ្លាំ ងនោះកាលពីយប់ថ្ងៃទី១២កន្លងទៅនេះតារាកំប្លែងដែលមានដើមកំណើតមកពីខេត្តស្វាយរៀងរូបនេះបានចេញវីដេអូឡាយសុំទោសដល់អ្នកគាំទ្ររបស់ខ្លួននឹងសម្រេចបញ្ចប់កិច្ចសន្យាទាំងកណ្តាលទីចំពោះការផ្សព្វផ្សាយល្បែងស៊ីសងនេះ ។

មិនត្រឹមតែបញ្ចប់កិច្ចសន្យាល្បែងអនឡាញនេះទេសូម្បីកិច្ចសន្យាទទួលផ្សាយស្រាបៀរដែលត្រូវធ្វើឡើងនៅក្នុងពេលខាងមុខនេះក៏តារាកំប្លែង នាយគ្រឿន សម្រេចចិត្តបញ្ចប់ដែរ ។តារាកំប្ឡែង នាយគ្រឿន បានអះអាងថានឹងមិនទទួលផ្សាយល្បែង និងគ្រឿងស្រវឹងមួយជីវិតមានប៉ុណ្ណារស់ប៉ុណ្ណឹង ។

នាយគ្រឿន បានលើកឡើងនៅក្នុងវីដេអូឡាយថា ភាគច្រើនអ្នកខមិនមកលើរូបនាយ សុទ្ធតែជេរ ហើយអ្នកខ្លះដល់ថ្នាក់ជេរប្រមាថដល់ម្តាយឪពុកថែមទៀត តែក៏មានខមិនមួយដែលនាយចាប់អារម្មណ៍បានបញ្ចេញមតិថាស្រឡាញ់និងគាំទ្រនាយ តែមិនពេញចិត្តនៅក្នុងការផ្សព្វ ផ្សា យល្បែងនោះទេ ។ដោយសារខមិនបែបនេះហើយទើបនាយភ្លឺភ្នែកនិងសម្រេចបញ្ចប់កិច្ចសន្យាទាំងកណ្តាលទីដើម្បីឱ្យមហាជនជាពិសេសអ្នកគាំទ្របានស្ងប់ចិត្ត។ជាចុងក្រោយ នាយ គ្រឿន ក៏បានផ្តាំដល់អ្នកលេងបណ្តាញសង្គមថាកុំជេរខ្លួនពេលដែលផ្សព្វផ្សាយល្បែង តែមិនបានហាមចិត្តខ្លួនឯងមិនឱ្យប្រព្រឹត្តប្រយ័ត្នវិនាស ។ ជាមួយការបញ្ចប់ការផ្សព្វផ្សាយគ្រឿងស្រវឹង និងល្បែងអនឡាញរបស់តារាកំប្លែង នាយគ្រឿន បានធ្វើឱ្យមហាជនជាច្រើនបានសម្តែងការអបអរនិងលាន់មាត់សរសើរចំពោះទង្វើររបស់ នាយគ្រឿន នឹងមានការលើកឡើងថាតើមានតារាល្បីរូបណាបន្តទៀតដែលចិត្តសឿងហ៊ានបោះប្រាក់រាប់ម៉ឺនដុល្លារមិនទទួលការផ្សព្វផ្សាយស្រា និងល្បែងដូច នាយគ្រឿន បន្តទៀត ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post