header ads

Sponsor

ក្រោយពីតារាកំប្លែង នាយគ្រឿន ប្រកាសបញ្ចប់ការផ្សព្វផ្សាយល្បែងនិងគ្រឿងស្រវឹងក្រោយពីមានការរិះគន់ពីសំណាក់មហាជនជាច្រើននោះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនគាំទ្រ តែក៏មានអ្នកខ្លះបានលាន់មាត់ថាមិនស្មើភាពសោះតារាចម្រៀងរូបស្រស់ រ៉ាប៊ី ច្រៀងផ្សព្វផ្សាយល្បែងយូរឆ្នាំហើយអត់មានអ្នកណារិះគន់សោះស្ងាត់ជ្រៀបតែម្តង ។


ជឿជាក់ថាអ្នកគាំទ្រប្រាកដជាបានដឹងហើយមិនមែនមានតែតារាកំប្លែង នាយគ្រឿន ម្នាក់ទេដែលផ្សាយល្បែងអនឡាញគេឃើញមានអ្នកសិល្បៈល្បីៗប្រុសស្រីជាច្រើននាក់ដែលទទួលផ្សព្វផ្សាយល្បែងស៊ីសងទាំងនេះយ៉ាងពេញមុខ ។ ក្នុងនោះគេក៏ឃើញមានតារាចម្រៀង រ៉ាប៊ី បានចេញមុខច្រៀងបទឃោសនាល្បែងយ៉ាងពេញទំហឹងមួយរយៈពេលមកហើយ តែកន្លងមកនាងហាក់មានយីអ៊ុនខ្ពស់ពោលមិនទទួលបានការជេរប្រមាថរិះគន់ដូច នាយគ្រឿន នោះទេ ។

ដោយសារហេតុផលនេះហើយទើបអ្នកលេងបណ្តាញសង្គមខ្លះលើកឡើងថា រ៉ាប៊ី សំណាងណាស់ច្រៀងផ្សាយល្បែងដែរ តែមិនមានអ្នកណារិះគន់សោះគិតទៅអ្នកសិល្បៈដូចគ្នាតែវាសនាខុសគ្នាមែន ។ ចំពោះការលើកឡើងបែបនេះគេមិនទាន់ឃើញតារាចម្រៀងប្រចាំផលិតកម្មថោនស្រីស្អាត រ៉ាប៊ី ចេញមុខបកស្រាយអ្វីឡើយ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ពេលនេះ នាយគ្រឿន ក៏បានសម្រេចចិត្តបញ្ឈប់ការផ្សព្វផ្សាយល្បែង រួមនឹងគ្រឿងស្រវឹងផងដែរ។ថ្មីៗនេះ នាយ ធុង ប៉េត្រូ ក៏ប្រកាសមិនទទួលការឃោសនាហ្គេមអនឡាញចាប់ពីពេលនេះតទៅ។ ជាមួយជំហរបស់តារាកំប្លែងទាំងពីរបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនពេញចិត្តហើយរំពឹងថាតារាផ្សេងៗទៀតនឹងដើរតាមគន្លងរបស់អ្នកទាំងពីរដោយបញ្ចប់ការផ្សព្វផ្សាយនូវល្បែងស៊ិសងនិងគ្រឿងស្រវឹងដែលជាគ្រឿងបំពុលសង្គម ជាពិសេសយុវវ័យតែម្តង ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post