header ads

Sponsor

ថ្មីៗនេះគេបានឃើញអតីតអគ្គនាយករងទូរទស្សន៍CTN ,Sea Tv និងE Tv លោក គួច ខេវិន បានបង្ហាញសំណេរយ៉ាងចាក់ដោតនិងបង្ហាញពីការមិនពេញចិត្តចំពោះសមាគមសិល្បៈក្រោយពីផ្ទុះជម្លោះរវាងតារាចម្រៀង ម៉េង កែវពេជ្ជតា និងអតីតតារាសម្តែង ស៊ុក សុភា និងភរិយា សារីណា ។ មិនតែប៉ុណ្ណោះលោកក៏បានបង្ហាញការរិះគន់ដល់សមាគមដែលមិនមានសកម្មភាពអ្វីជួយដល់សិល្បៈថែមទៀតផង ។


ជារឿយៗគេតែងឃើញលោក គួច ខេវិន ចេញមុខចែករំលែកនូវក្នុងរឿងរ៉ាវមួយចំនួនដែលកើតមាននៅក្នុងសិល្បៈក៏ដូចជាសង្គមដែលការលើកឡើងរបស់លោកក៏ទទួលបានការពេញចិត្តពីសំណាក់អ្នកលេងបណ្តាញសង្គមជាច្រើនផងដែរ ។ តួយ៉ាងថ្មីៗនេះក្រោយពីបានឃើញជម្លោះរបស់អ្នកសិល្បៈអ្នកនាង ម៉េង កែវពេជ្ជតា និងអតីតតារាសម្តែង ស៊ុក សុភា និងភរិយា សារីណា ហែកហួរគ្នានៅតាមបណ្តាញសង្គមនោះលោក គួច ខេវិន បានបង្ហោះសំណេរយ៉ាងវែងអន្លាយដែលមានអត្ថន័យថា«ប៉ុន្មានថ្ងៃនេះនៅក្នុងសង្គមfacebook tiktok កំពុងតែក្តៅគគុកដោយសង្គ្រាមពាក្យសម្តីរវាងកំពូលតារាចម្រៀងស្រីល្បីនឹងអ្នកសម្តែងឆ្ងាយស្រុកម្នាក់ដែលមើលទៅឆេះឆាបដូចសង្គ្រាមអ៊ីស្រាអែលនឹងក្រុមហាម៉ាស់ដូច្នោះដែរបើទោះជាមានការសម្រ ប សម្រួលអង្វករឲ្យដកថយក៏គង់មិនបានការ។បើទោះជា​ទិដ្ឋភាពទំនាស់នេះវាកើតឡើងរវាងអ្នកសិល្បៈនឹងអតីតអ្នកសិល្បៈនៅក្នុងសង្គមសិល្បៈគេហាក់មិនឃើញមានសមាគមសិល្បករខ្មែរអើតមុខមកអន្តរាគមន៍ប្រជុំដោះស្រាយដោយសេចក្តីថ្លៃថ្នូរដោយសន្តិវិធីឬដោយក្រមសីលធម៌អ្នកសិល្បៈឲ្យស្រុះស្រួលឲ្យសមនឹងពាក្យ”តារា”នោះទាល់តែសោះ។

ខ្ញុំក៏ជាអ្នកដែលធ្វើការងារសិល្បៈ​ហើយទោះជាវាមិនមែនជារឿងរ៉ាវរបស់ខ្ញុំតែខ្ញុំសែនរង្គាសចិត្តនឹងអៀនខ្មាស់ចំពោះពាក្យតិះដៀលដែលមហាជនជាច្រើនប្រទេចផ្តាសាថា”អាប្រុសប្រ ឡាំងកាសបើខ្មោចអសោចងាប់ជាង១០ឆ្នាំមកហើយម៉្តេចក៏វាកាយលើកយកមកឱបក្រសោបសំអុយគេឯងធ្វើអីទៀត?តើស្ត្រីមេម៉ាយប៉ុន្មាននាក់ដែលវាធ្លាប់ផ្ញើខ្លួនដូចប្រឡាំងកាសដើម្បីតោងភាពល្បីហើយត្រូវវាបែរមកហែកកេរ្តិ៍ឲ្យអសោចបែបនេះតើស្រីដែលយកវាជាប្តីមិនជាមនុស្សអស់សាច់ទេឬ?” ។

(Remember! a perfect gentleman never talks about a woman’s past) បើមើលទៅសមាគមសិល្បករខ្មែរវិញតាំងពីអណត្តិលោកអៀង សីធុល លោកសុះ ម៉ាចគេឃើញមានការជួយជ្រោមជ្រែងឧបត្ថម្ភចំពោះសិល្បករ សិល្បការនីចាស់ជរាប្រកបដោយគណនេយ្យភាព តម្លាភាពនៃថវិកាសប្បុរសជននិងស្វែងរកទីផ្សារការងារឲ្យសិល្បករក្មេងៗជាដើម ក៏ប៉ុន្តែឥឡូវនេះដូចជាបាក់ចង្កេះ ជាប់ត្រគាកស្តូកតែម្តងព្រោះកម្រឃើញមានសកម្មភាពជួយសង្គមសិល្បៈនិងប្រកាសពីបេឡានិងគណនេយ្យភាពរបស់ខ្លួនឲ្យគេឯងបានដឹងបានឮ ច្បាស់លាស់ដែលសូម្បីតែខ្ញុំដែលធ្លាប់បរិច្ចាកថវិកាផ្ទាល់ខ្លួនជួយដល់សិល្បករសិល្បការនីជួបការលំបាកកន្លងទៅហើយចង់ជួយដល់អ្នកសិល្បៈខ្វៈខាតជួបការលំបាកនានាតាមរយៈសមា គមក៏មិនដឹងជាទៅរកឯណាហើយក៏រិតតែមិនដឹងថាអំណោយនោះវារសាត់អណ្តែតទៅណាទីណីដែរ?សិល្បៈជាចំណែកមួយដ៏សំខាន់នៃវប្បធម៌ជាតិដូច្នេះសមាគមសិល្បៈករខ្មែរក៏ជាបច្ច័យសំខាន់មួយដែរដែលត្រូវតែធ្វើ​សកម្មភាពដើម្បីវប្បធ៌មជាតិ ដើម្បីសិល្បករសិល្បការីខ្មែរទទួលបាននូវកិត្តិយសនិងសេចក្តីថ្លៃថ្នូរ!»។ចំពោះការបង្ហាញភាពមិនពេញចិត្តរបស់លោក គួច ខេវិន ចំពោះការដឹកនាំរបស់សមាគមសិល្បៈអ្នកនាង ចន ច័ន្ទលក្ខិណា គេហាក់មិនឃើញមានការប្រតិកម្មពីអ្នកនាងនៅឡើយទេ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post