header ads

Sponsor

ពិតជាគ្រោះក្នុងលាភក្រោយបញ្ឈប់ការផ្សព្វផ្សាយល្បែងអនឡាញ និងគ្រឿងស្រវឹងទាំងពាក់កណ្តាលទីពេលនេះតារាកំប្លែង នាយគ្រឿន កាន់តែទទួលបានការស្រឡាញ់ពេញចិត្តនិងគាំទ្រពីសំណាក់មហាជនថែមមួយកម្រិតទៀត ។ មិនតែប៉ុណ្ណោះតារាកំប្លែងរូបនេះក៏ចាប់ផ្តើមទទួលការងារផ្សព្វផ្សាយជាច្រើនភ្លាមៗដែរ ។


បន្ទាប់ពីទទួលរងការជេរប្រមាថនិងរិះគន់ដូចទឹកបាក់ទំនប់ពេលនេះតារាកំប្លែងដែលមានដើមកំណើតមកពីខេត្តស្វាយរៀង នាយគ្រឿន បានសម្រេចចិត្តបញ្ចប់ការផ្សព្វផ្សាយល្បែង និងគ្រឿងស្រវឹងទាំងនៅមិនទាន់បញ្ចប់កិច្ចសន្យាបើទោះបានអះអាងថាបានបង់ខាតប្រាក់រាប់ម៉ឺនដុល្លារក្តី ។

ប៉ុន្តែអាចថាជាលាភទៅវិញព្រោះក្រោយពីបញ្ចប់ការមិនទទួលឃោសនាល្បែង និងសុរានេះបានធ្វើឱ្យក្រុមហ៊ុនមួយចំនួនចាប់ផ្តើមងាកមកយកតារាកំប្លែងរូបនេះឱ្យផ្សព្វផ្សា យផលិតផលរបស់ខ្លួនជាបន្តបន្ទាប់ដែលមានដូចជាក្រុមហ៊ុនទូរស័ព្ទរួមនឹងអ្នកលក់អនឡាញមួយចំនួនផងដែរ ។ 


ទាំងនេះជាការលើកឡើងរបស់ នាយគ្រឿន កាលពីថ្ងៃទី​១៣ យប់មិញនេះហើយទង្វើទាំងនេះកាន់តែធ្វើឱ្យនាយមានអារម្មណ៍រំភើបជាខ្លាំងព្រោះខ្លួននៅតែទទួលបានការលើកទឹកចិត្តនិងក្តីស្រឡាញ់ពីសំណាក់ម្ចាស់ក្រុមហ៊ុនមួយចំនួន ។ ប៉ុន្តែយ៉ាងណា នាយគ្រឿន ក៏បានសម្តែងការអាក់អន់ចិត្តខ្លះៗព្រោះបើទោះជាខ្លួនបានសុំទោសនិងសន្យាឈប់ផ្សព្វផ្សាយសុរា និងល្បែ ងស៊ីសងក្តីក៏នៅតែមានអ្នកខមិនមួយចំនួននៅតែមិនទាន់ស្ងប់ចិត្តនឹងបន្តជេរប្រមាថដល់រូបខ្លួនផងដែរ ។

អ្វីដែលជាមោទកភាពក្រោយពី នាយគ្រឿន ច្រានចោលការឃោសនាគ្រឿងស្រវឹង និងហ្គេមអនឡាញនោះគេក៏បានឃើញបុគ្គលល្បីៗនៅក្នុងតិកតុកមួយចំនួនក៏សម្រេចចិត្តមិនទទួលផ្សព្វផ្សាយដែរ ៕  

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post