header ads

Sponsor

បន្ទាប់ពីទទួលរងការរិះគន់ក៏ដូចជាសម្តែងការហួសចិត្តពីសំណាក់មហាជននៅក្នុងបណ្តាញសង្គមក្រោយពីបានឃើញគ្រូម្នាក់ទៅរៀបហុងស៊ុយនៅវត្តមួយ។ក្នុងនោះក៏មានអ្នកខ្លះចង់ដឹងថាតើវត្តនោះមានឈ្មោះអ្វីហើយហេតុអ្វីក៏ត្រូវរៀបហុងស៊ុយបែបនេះ ។ ខ្លះទៀតក៏រិះគន់ថាគ្រូហុងស៊ុយយកវត្តធ្វើអាជីវកម្មជាដើម ។ 


ដើម្បីឱ្យអ្នកលេងបណ្តាញសង្គមបានដឹងពីដើមទងដែលបណ្តាលឱ្យមានការរៀបហុងស៊ុយ នៅវត្តដែលជាទីសក្ការៈរបស់ពុទ្ធបរិស័ទនោះ ចៅម៉ែ ដែលជាគ្រូហុងស៊ុយនោះបានបង្ហាញការខឹងសម្បារចំពោះអ្នករិះគន់ខ្លួន។ គ្រូហុងស៊ុយរូបនេះបាននិយាយថា ធ្វើជាមនុស្សត្រូវរៀនឈ្លាសវៃកុំរឿងអីក៏វិភាគដែរចេញមកវិភាគអត់ដឹងអីទាំងអស់និយាយទាំងល្ងិតល្ងង់ ។

សម្រាប់ខ្លួនមិនដែលចង់យកវត្តធ្វើអាជីវកម្មចង់យកលុយពីវត្តទេមានតែយកលុយទៅកសាងវត្តម្តងៗដល់ទៅ៥ពាន់ដុល្លារឯណោះ ។ អ្វីដែលកត់សម្គាល់គ្រូហុងស៊ុយដែលមានរហស្សនាមថា ចៅម៉ែ បាននិយាយថាវត្តដែលអ្នកស្រីទៅរៀបហុងស៊ុយនោះមានឈ្មោះថា វត្តតាមាន់ មានទីតាំងនៅខេត្តកំពង់ស្ពឺ។មូលហេតុដែលអ្នកស្រីយល់ព្រមរៀបហុងស៊ុយឱ្យវត្តនោះដោយសារមានការរាប់អាននិងគោរពស្រឡាញ់ដល់ព្រះសង្ឈជាសង្រ្គាជនៅវត្តនោះដូចបងប្រុស ។


គ្រូហុងស៊ុយរូបនេះបាននិយាយនៅក្នុងការឡាយវីដេអូថាអ្នកស្រីមកស្រុកខ្មែរនេះគឺដើម្បីយកប្រាក់ទៅប្រគេនព្រះសង្ឃចំនួន៥ពាន់ដុល្លារដើម្បីកសាងព្រះពុទ្ធរូបព្រះសិរអាមេត្រីហើយពេលទៅដល់ព្រះសង្ឃក៏សុំឱ្យខ្លួនជួយមើលហុងស៊ុយវត្តតែម្តង។ចៅម៉ែ ថាក្រោយមើលហុងស៊ុយនៅវត្តមកឃើញថាកញ្ចក់មួយផ្ទាំងផ្លាតមកទ្វារកុដិអត់ល្អទេមានន័យថាលុយដែលបានមកពីពុទ្ធបរិស័ទមកត្រូវចំណាយលឿនព្រោះវត្តក៏ត្រូវរ៉ាប់រងការចេញថ្លៃទឹកភ្លើងជាដើម។

គ្រូហុងស៊ុយរូបនេះបន្តថា ការរៀបហុងស៊ុយនៅវត្តដោយសារខ្លួនមានការរាប់អាននិង ស្រឡាញ់ គោរពចំពោះព្រះអង្គនឹងចង់ឱ្យព្រះអង្គមានអំណាចនៅក្នុងការគ្រប់គ្រងវត្តកុំឱ្យមានវិវាទឬបញ្ហាអ្វីមួយ។ មិនមែនដោយសារចង់បានប្រាក់ទេព្រោះខ្លួនមានគ្រប់គ្រាន់ហើយ៕ 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post