header ads

Sponsor

មានការចាប់អារម្មណ៍ជាខ្លាំងដោយថ្មីៗនេះម្ចាស់ហាងកាត់សក់ដែលមានឈ្មោះល្បី និងជាអ្នកលក់អនឡាញ ចែគេន បានចែករំលែករូបភាពជាច្រើនសន្លឹកដែលមានស្ទីលតែងខ្លួនបែបសិចស៊ីដែលអ្នកលក់អនឡាញរូបនេះថាបង្កប់អត្ថន័យអប់រំនៅក្នុងថ្ងៃទិវានៃក្តីស្រឡាញ់ ១៤កុម្ភៈ ម្សិលមិញនេះ ។​ប៉ុន្តែយ៉ាងណារូបភាពទាំងនេះបែរជាត្រូវអ្នកលេងបណ្តាញសង្គមមួយចំនួនរិះគន់ផងដែរ ។ 


អ្នកលក់អនឡាញនិងជាម្ចាស់ហាងកាត់សក់រូបនេះបានចែករំលែករូបភាពជាច្រើនសន្លឹកក្នុងឈុតគេងយប់យ៉ាងទាក់ទាញដោយភា្ជប់សារខ្លីថា «១៤កុម្ភៈកុំទទួលផ្កាគេផ្តេសផ្តាស់បងប្អូនពូមីងស្រីស្រីគ្នាយើងទាំងអស់គេអត់ដឹងថាយើងអាយុបងគេចាស់ជាងគេទេ»។

ជាមួយនឹងរូបភាពជាច្រើនសន្លឹករបស់ ចែគេន ក៏ត្រូវបានអ្នកលេងបណ្តាញសង្គមមួយចំនួនបានសម្តែងការមិនពេញចិត្តនិងបានចូលទៅខមិនថា«មើលទៅអាក្រក់ណាស់ស្លៀកចឹង»«លាក់ៗៗខ្លះទៅស្រីខ្មែរណា»«ទទួលមិនបាន»«នយ័បង្កប់យល់បងស្រីតែខ្មែរៗយើងតូចមួយចំនួនបែរថាបងស្រីថតចឹងគឺអាក្រក់ទៅវិញទេបងអើយ»«តិចលេចក្តិតដាក់គេទៀតទៅ»។


ទោះបីជាទទួលរងការរិះគន់ពីសំណាក់អ្នកលេងបណ្តាញសង្គមខ្លះៗក្តី តែ ចែគេន មិនបានខ្វល់ខ្វាយអ្វីឡើយដោយបានបញ្ជាក់ថារូបភាពនេះបង្កប់ន័យអប់រំតែប៉ុណ្ណោះ ។ បន្ថែមពីនោះ ចែ គេន ក៏បានលើកឡើងថា«ពាក្យខ្លះមិនគួរខមិនទុកក្នុងចិត្តទៅខ្ញុំវយ័41ឆ្នាំហើយខ្ញុំឈរលើអនឡាញ10ជាងហើយខ្ញុំដឹងអ្វីគួរធ្វើរឺមិនគួរធ្វើ»។

ចែគេន ត្រូវបានគេស្គាល់ថាជាបងស្រីរបស់អតីតតារាចម្រៀង យ៉ុង ចាន់កណ្ណិកា និងជាម្ចាស់ហាងកាត់សក់ល្បីមួយនាពេលបច្ចុប្បន្ន។ សព្វថ្ងៃ ចែគេន ក៏រកបានគូស្នេហ៍ជាគ្រូពេទ្យកែសម្ជស្សរូបសង្ហាក្រោយស្វាមីបានទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍កាលពីប៉ុន្មានខែមុន៕ 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post