header ads

Sponsor

ក្រោយពីផ្ទុះបញ្ហាជាបន្តបន្ទាប់បង្ហាញពីការមិនពេញចិត្តចំពោះការដឹកនាំរបស់ប្រធានសមាគមសិល្បៈអ្នកនាង ចន ច័ន្ទលក្ខិណា។ស្របជាមួយគ្នានេះប្រធានសមាគមរូបនេះក៏បានប្រកាសឱ្យសិល្បករការិនីដែលមានបំណងចង់ក្លាយខ្លួនជាប្រធានសមាគមសិល្បៈអាចត្រៀមខ្លួនព្រោះនឹងធ្វើការបោះឆ្នោតសម្រាប់អណត្តិថ្មីនៅក្នុងឆ្នាំ ២០២៤នេះ ។ជាមួយគ្នានេះក៏មានការចែករំលែកតៗគ្នាដោយគាំទ្រឱ្យតារាពហុជំនាញ ខាត់ សុឃីម ធ្វើជាប្រធានសមាគមនៅក្នុងអណត្តិថ្មីនេះក្រោមហេតុផលមួយចំនួននេះ។


មានការចាប់អារម្មណ៍ជាខ្លាំងដោយមុននេះមានការស៊ែររំលែកតៗគ្នាដោយចង់ឱ្យអ្នកនាង ខាត់ សុឃីម  ក្លាយជាប្រធានសមាគមសិល្បៈ។ ភ្ជាប់ជាមួយរូបភាពតារាចម្រៀង ខាត់ សុឃីម និងមូលហេតុច្បាស់ៗថា«ខ្ញុំគាំទ្រកំពូលតារាពហុជំនាញ ខាត់ សុឃីម ធ្វើជាប្រធានសមាគមសិល្បករខ្មែរ កំពូលតារាពហុជំនាញ ខាត់ សុឃីម ពិតជាស័ក្តិសមធ្វើជាប្រធានសមាគមសិល្បករខ្មែរដោយផ្អែកទៅលើគុណសម្បត្តិជាច្រើនដូចជា៖


-ស្រឡាញ់រាប់អានស្មើៗគ្នាមិនលំអៀង

-មិនខុសពីគេមានចិត្តអភិរក្ស និងអភិវឌ្ឍន៍សិល្បៈវប្បធម៌ខ្មែរយ៉ាងពិតប្រាកដ

-សមត្ថភាពបទពិសោធន៍ច្រើនឆ្នាំទៅលើជំនាញសិល្បៈច្រើនទម្រង់ ។ល។»

ជុំវិញការលើកឡើងទាំងនេះគេសង្កេតឃើញមានអ្នកលេងបណ្តាញសង្គមជាច្រើនបានបង្ហាញការពេញចិត្តថាពិតជាគាំទ្រ១០០ភាគរយ ។សូម្បីតែប្អូនស្រីរបស់អ្នកនាង ខាត់ សុឃឺម  ខាត់ ណាចា ក៏មានបំណងចង់ឱ្យបងស្រីខ្លួនក្លាយជាប្រធានសមាគមសិល្បៈដែរ។ ប៉ុន្តែយ៉ាងណា គេមិនទាន់ឃើញអ្នកនាង ខាត់ សុឃីម ចេញមុខបកស្រាយនោះទេ ។ បើតាមការលើកឡើងរបស់ប្រធានសមាគមសិល្បៈ ចន ច័ន្ទលក្ខិណា ប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះថា ​ សមាគមកំពុងធ្វើការជាមួយស្ថាប័នដែលពាក់ព័ន្ធដើម្បីរៀបចំការបោះឆ្នោតអាណត្តិថ្មីនៅក្នុងឆ្នាំនេះ។ក្នុងនោះប្រធានសមាគមរូបនេះក៏បានបញ្ជាក់ថាសមាគមស្វាគមន៍យ៉ាងកក់ក្តៅចំ ពោះរៀមច្បងសិល្បករ​និងបងប្អូនសិល្បករសិល្បការិនីទូទៅ​ដែលមានបំណងចង់ឈរឈ្មោះបោះឆ្នោតដើម្បីបន្តដឹកនាំសមាគមសិល្បករខ្មែរក្នុងអាណត្តិថ្មី​ឱ្យកាន់តែរីកចម្រើនសំដៅគាំពារដល់សិល្បករគ្រប់ទម្រង់ជាពិសេសសិល្បករចាស់ជរា​ មានពិការភាព​ និងមានជីវភាពខ្វះខាតជាដើម៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post