header ads

Sponsor

គិតមកដល់ពេលនេះតារាសម្តែងសម្បុរស្រអែមស្រស់ សារាយ សក្ខណា បាននាំស្វាមីនិងកូនប្រុសស្រីមករស់នៅប្រទេសកំណើតប្រមាណជាជិតពីរឆ្នាំហើយ ។ដោយសារតែមានការងារមមាញឹកច្រើនទាំងការងារសិល្បៈនិងមុខជំនួញនោះទើបតារាសម្តែងរូបនេះមិនទាន់មានបំណងចង់ត្រឡប់ទៅប្រទេសអាមេរិកវិញ ។


ខុសពីអ្នកសិល្បៈជាច្រើនក្រោយពីមានឱកាសបានចេញទៅសម្តែងនៅបរទេសភាគច្រើនពួកគេតែងរកវិធីដើម្បីរស់នៅទីនោះដោយស្របច្បាប់ហើយអ្នកខ្លះក៏បានរៀបការជាមួយដៃគូដែលរស់នៅប្រទេសនោះតែម្តង។ ប៉ុន្តែសម្រាប់អ្នកម៉ាក់កូនពីររូបនេះវិញក្រោយពីបានរស់នៅទីនោះមួយរយៈពេលអ្នកនាងនិងស្វាមីក៏បានងាកមកបោះទុនបង្កើតមុខរបរនៅស្រុកខ្មែរជាបន្តបន្ទាប់ដែលមានដូចជាហាងកែសម្ជស្ស ហាងកាហ្វេ ជាដើម ។ មិនតែប៉ុណ្ណោះ សារាយ សក្ខណា ថែមទាំងឱ្យកូនរបស់ខ្លួនរៀននៅស្រុកខ្មែរផងដែរ ។ គិតមកដល់ពេលនេះអ្នកនាងនិងស្វាមីរួមទាំងកូនៗបានមករស់នៅប្រទេសកម្ពុជាប្រមាណជាក្បែរពីរឆ្នាំទៅហើយ។

អ្វីដែលកត់សម្គាល់ដ្បិតមានស្វាមីនិងកូនពីរទៅហើយតែ តារាសម្តែង សារាយ សក្ខណា នៅតែមានទីផ្សារខ្ពស់នៅក្នុងការងារសិល្បៈជាបន្តបន្ទាប់ដែលធ្វើឱ្យអ្នកនាងមិនទាន់នឹកនាចង់ត្រឡប់ទៅសហរដ្ឋអាមេរិកវិញ ហើយក៏មិនទាន់មានគម្រោងពិតប្រាកដថានឹងត្រូវត្រឡប់ទៅនៅពេលណាជាក់លាក់ឡើយ ។

សម្រាប់ដើមឆ្នាំ ២០២៤នេះ សារាយ សក្ខណា ក៏មានការងារថ្មីៗជាបន្តបន្ទាប់ដែលមានទាំងការថតរឿងភាគទូរទស្សន៍និងខ្សែភាពយន្តផងដែរ ។ ក្រៅពីនេះអ្នកនាងក៏ត្រូវមើលការងារមុខជំនួញរបស់ខ្លួនផងដែរ។បើក្រឡេកមើលលោក មេត្រី ជាស្វាមីក៏មិនមានការហាមឃាត់នឹងគោរពតាមការសម្រេចចិត្តសម្រាប់ការមករស់នៅប្រទេសកម្ពុជារបស់ភរិយា សារាយ សក្ខណា៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post