header ads

Sponsor

មិនឱ្យអ្នកគាំទ្ររបស់ខ្លួនខកចិត្តនោះទេនៅក្នុងថ្ងៃបុណ្យនៃក្តីស្រឡាញ់១៤ កុម្ភៈកន្លងទៅនេះតារារ៉េប ជី ដេវីត និង ទេព បូព្រឹក្ស បានទម្លាក់បទថ្មីដែលមានចំណងជើងថា«នុ៎ះ! អ្នកអត់មានស្នេហា»។ស្តាប់ហើយហ្វេន ហ្វេនដែលអត់មានស្នេហាពិតជាចត់បាយតែម្តង ។ មិនត្រឹមតែអត្ថន័យចាក់ដោតដល់អ្នកអត់ស្នេហាប៉ុណ្ណោះទេមួយបទនេះលោក ជី ដេវីត បានព្យាយាមបញ្ចូលសំឡេងកូនប្រុសតូចរបស់ខ្លួនថែមទៀត ។

ឈានចូលឆ្នាំ ២០២៤ភ្លាមតារារ៉េប ជី ដេវីត ក៏ដូចជា ទេព បូព្រឹក្ស បានបង្ហាញសកម្មភាពសិល្បៈថ្មីៗជាបន្តបន្ទាប់។យ៉ាងណាមិញលោកនិងគូស្នេហ៍ទើបត្រឡប់មកពីចូលរួមនៅក្នុងកម្មវិធីលំដាប់អន្តរជាតិ Tommy Fashion Week នៅសហរដ្ឋអាមេរិកទៅតាមការអញ្ជើញរបស់ក្រុមហ៊ុនម៉ាកសម្លៀកបំពាក់ធំមួយ។

គ្រាន់តែត្រឡប់មកស្រុកខ្មែរមិនទាន់បានប៉ុន្មានផងតារារ៉េបរូបនេះបានទម្លាក់បទថ្មីដល់អ្នកគាំទ្ររបស់ខ្លួនដែលមានចំណងជើងថា«នុ៎ះ! អ្នកអត់មានស្នេហា» ដែលចង្វាក់ភ្លេងស្តាប់ហើយគួរឱ្យចង់រាំ ជាពិសេសនឹកឃើញដល់ពិធីបុណ្យចូលឆ្នាំខែ្មរនាពេលខាងមុខនេះទៀតផង ។ អ្វីដែលកត់សម្គាល់នៅក្នុងបទថ្មីនេះលោក ជី ដេវីត ច្រៀងរួមគ្នាជាមួយ ទេព បូព្រឹក្ស ហើយក៏មានការបញ្ចូលសំឡេងកូនប្រុសលោក ទេព បញ្ចវរាប ហៅ Albert នៅក្នុងបទថ្មីនេះថែមទៀតផង​។

មិនខុសពីបទមុនៗឡើ់យបទ«នុ៎ះ! អ្នកអត់មានស្នេហា »របស់ប្តីប្រពន្ធមួយគូនេះក៏ទទួលបានការពេញចិត្តនិងគាំទ្រពីសំណាក់ ហ្វេន ហ្វេនជាច្រើនក្នុងរយៈពេលមិនដល់ពីរថ្ងៃផងមានការចុចចូលទស្សនា និងស៊ែរជាច្រើន។ អ្វីដែលចាប់អារម្មណ៍នៅក្នុងបទនេះរបស់ លោក ជី ដេវីត ត្រូវបានអ្នកគាំទ្រលាន់មាត់ថាមួយបទនេះអាយដលរបស់ខ្លួនពិតជាដៀលត្រង់ៗដល់អ្នក Single ស្តាប់ហើយពិតជាចាក់ដោតខ្លាំងណាស់ ។ ចុងក្រោយនេះគេសង្កេតឃើញលោក ជី​ ដេវីត បានរិះរកស្ទីលថ្មីនិងប្លែកសម្រាប់អ្នកគាំទ្ររបស់លោកឱ្យបានប្លែកអារម្មណ៍៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post