header ads

Sponsor

អ្នកគាំទ្រមានការចាប់អារម្មណ៍ក្រោយពីបានឃើញតារាចម្រៀងត្រកូលឆោម គឺ ឆោម និមល បានបើកបង្ហាញដៃគូជាបុរសបរទេសដែលមានមុខមាត់ស្រស់សង្ហាដោយបញ្ជាក់ថា រយៈពេ ល ១៣ឆ្នាំដែលរស់នៅជាមួយគ្នាអ្នកនាងពិតជាមានក្តីសុខខ្លាំងណាស់ ។ នេះជាលើកទីមួយដែលតារាចម្រៀងសម្បុរស្រអែមរូបនេះបង្ហាញមុខស្វាមីជាសាធារណៈបែបនេះ។


ជឿជាក់ថាអ្នកគាំទ្រប្រាកដជាបានស្គាល់ហើយពីទឹកដមសំនៀងអ្នកនាង ឆោម និមល ជាប្អូនស្រីរបស់អ្នកស្រី ឆោម ឆវិន និងលោក ឆោម ប៊ុនយ៉ុង និងជាម្តាយមីងតារាចម្រៀង ឆោម ឆពុំ ផងដែរ ។ សព្វថ្ងៃអ្នកនាង ឆោម និមល កំពុងរស់នៅទឹកដីអាមេរិកហើយជាញឹកញាប់អ្នកនាងក៏បានចុះមកលេងស្រុកខ្មែរផងដែរ ។

អ្នកនាងក៏ជាតារាចម្រៀងម្នាក់ដែលមានទឹកដមសំឡេងផ្អែមពិរោះដែលធ្វើឱ្យមហាជនពេញចិត្តជាខ្លាំងទាំងអ្នករស់នៅក្នុងនិងក្រៅប្រទេស ។ទោះរស់នៅសហរដ្ឋអាមេរិកក្តី តែអ្នកគាំទ្រជាច្រើននៅតែតាមដានជីវិតឯកជនរបស់តារាចម្រៀងរូបនេះ ហើយថ្មីៗនេះអ្នកនាងបានធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ក្រោយពីបានបង្ហាញមុខគូស្នេហ៍ជាជនបរទេសដែលបានអះអាងថាបានរួមរស់ជាមួយគ្នា ១៣ឆ្នាំមកហើយ ។

ភ្ជាប់ជាមួយរូបភាពជាច្រើនសន្លឹកជាមួយដៃគូអ្នកនាង ឆោម និមល បានបង្ហោះសារយ៉ាងផ្អែមល្ហែមនៅក្នុងថ្ងៃបុណ្យនៃក្តីស្រឡាញ់ ១៤ កុម្ភៈថា «Happy valentines my love 13 years we been together and today I just want to let you know I love you! you are the one and can make me smile you give me a lot a happiness i am very lucky woman in the whole world happy valentine day bong Marc ounmol srolach bong ១៣ឆ្នាំកន្លងមកនេះ បងធ្វើអោយជីវិតអូន ស្គាល់តែភាពរីករាយនឹងឯករាជ្យ អូនបានឃើញពិភពលោកដ៏ស្រសស្អាត ដែលអូននឹកស្មានមិនដល់ថាជីវិតអូនមានសំណាងដល់ម្លឹង អគុណបងដែលបងមកស្រលាញ់រូបអូន I love you too»។

ការបើកបង្ហាញមុខដៃគូរបស់តារាចម្រៀង ឆោម និមល បានធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលព្រោះកន្លងមកអ្នកនាងទៅណាមកណាតែម្នាក់ឯងរហូតអ្នកខ្លះគិតថាអ្នកនាងSingle ថែមទៀត។ ប៉ុន្តែតារាចម្រៀងដែលមានសម្បុរស្រអែមរូបនេះប្រាប់ថាដៃគូរបស់អ្នកនាងមិនចូលចិត្តថតរូបនឹងមិនចង់ឱ្យ បង្ហោះរូបភាពរួមគ្នាជាសាធារណៈលើបណ្តាញសង្គម

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post