header ads

Sponsor

មិនសំងំស្ងៀមក្នុងនាមជាប្រធានសមាគមសិល្បៈតារាសម្តែង ចន ច័ន្ទលក្ខិណា បានបង្ហាញការអរគុណទៅលោក គួច ខេវិន ថានឹងកែប្រនូវចំណុចខ្វះខាតរបស់សមាគមសិល្បៈកន្លងមក ហើយក៏ស្វាគមន៍សម្រាប់ការចុះឈ្មោះបោះឆ្នោតរបស់លោកនៅក្នុងអណត្តិថ្មីនេះផងដែរ ។ ប៉ុន្តែយ៉ាងណាតារាសម្តែង ចន ច័ន្ទលក្ខិណា បានសំណូមពរឱ្យលោក គួច ខេវិន កែប្រែការជេរបញ្ចោរមិនសំចៃមាត់ដល់អ្នកសិល្បៈនាពេលកន្លងមកជាគំរូអាក្រក់ដល់អ្នកជំនាន់ក្រោយ ។


បើទោះសព្វថ្ងៃលោក គួច ខេវិន បានប្រាប់ថាលោកបានឃ្លាតឆ្ងាយពីការងារសិល្បៈដោយងាកទៅរកស៊ីរបរដីធ្លី និងស្រែចំការដែលឃើញថាកាក់កបគួរសម តែយ៉ាងណាលោកក៏នៅតែមានការចាប់អារម្មណ៍ចំពោះវិស័យសិល្បៈផងដែរ ។តួយ៉ាងថ្មីៗនេះលោក គួច ខេវិន បានរៀបរាប់នៅក្នុងហ្វេសប៊ុកថា«ការដកឃ្លាតឆ្ងាយបន្តិចពីសង្គមសិល្បៈ ក៏ដោយសារតែបរិយា កាសក្នុងពិភពសិល្បៈហាក់ច្របូកច្របល់ហើយមានស្ថានភាពទីផ្សារការងារមិនសូវល្អប្រសើរ ស្របពេលដែលមិត្តភក្តិមួយចំនួនក៏ដកឃ្លាដែរ។ចំពោះការជ្រើសរើសអ្នកដឹកនាំសមា គមសិល្បៈខ្មែរខ្ញុំគិតថាមានអ្នកមានទេព្យកោសល្យ មានស្នាដៃល្អៗច្រើនដែលធ្លាប់បានចូលរួមលើកតម្កើងវិស័យសិល្បៈឲ្យរីកចម្រើនកន្លងទៅ ហើយចំពោះខ្ញុំផ្ទាល់បើឯកឧត្តម លោកជំទាវ លោកឧកញ្ញា បងប្អូនមិត្តសិល្បៈ បងប្អូន ពូមីង ជាសិល្បករ សិល្បការនីក្មេងចាស់យល់ឃើញថាខ្ញុំមានលទ្ធភាព មានសមត្ថភាព ទេពកោសល្យអាចធ្វើទៅបាន ខ្ញុំអាចឈរឈ្មោះឲ្យពួកគាត់ជ្រើសរើសសម្រាប់អណត្តិថ្មី។

ចំពោះសំណួរថាតើគួរពង្រឹងអ្នកដឹកនាំសមាគមថ្មីយ៉ាងណានោះគឺវាមានលក្ខណៈដោយឡែកៗ ព្រោះថាសមាគមមិនមែនទើបតែបង្កើតម្សិលមិញនោះទេ គឺពីរ បីអណត្តិមកហើយ ហើយក៏មិនមែនគ្រប់សកម្មភាពកន្លងទៅសុទ្ធតែទន់ជ្រាយនោះឡើយ យើងនឹងពិត្យឡើងវិញអំពីលទ្ធផលការងារវិជ្ជមាន និងអវិជ្ជមានដែលទទួលបាន ហើយត្រូវកែលម្អ បំពេញបន្ថែមទៅតាមស្ថានភាពជាក់ស្តែងមិនថាតែគណនេយ្យភាព តម្លាភាពទាក់ទងនឹងថវិការនោះទេ គឺលើគ្រប់សកម្មភាពការងាររបស់សមាគមតែម្តង ។ចំពោះសំណួរថា តើអ្នកដឹកនាំល្អត្រូវរៀបចំផែនការយ៉ាងណាដើម្បីជួយដោះស្រាយបញ្ហាទំនាស់របស់អ្នកសិល្បៈនោះ? គឺវាអាស្រ័យទៅលើទិដ្ឋភាពទំនាស់ បើវាជារឿងបុគ្គលហើយជៈទ្ធិពលមកលើសង្គមសិល្បៈទាំងមូលដែលធ្វើឲ្យប៉ៈពាល់កិត្តិយស សេចក្តីថ្លៃថ្នូនៃវប្បធម៌ ប្រពៃណីជាតិនោះគឺអាស្រ័យលើច្បាប់ តែបើជារឿងបុគ្គលនឹងបុគ្គល គឺអាស្រ័យលើការសម្របសម្រួល តាមហេតុ បច្ច័យនឹងផល ។ ខ្ញុំយល់ថាវិបត្តិទំនាស់ផ្សេងគ្នាវិធីដោះស្រាយក៏ផ្សេងគ្នាដែរ ប៉ុន្តែអ្វីដែលត្រូវយកមកគិតគូធ្វើឲ្យល្អប្រសើរជាមុនគឺសីលធម៌ គុណធម៌ និងសេចក្តីថ្លៃថ្នូររបស់សិល្បករសិល្បការនី នៅក្នុងសង្គមសិល្បៈខ្មែរយើងទាំងមូល»។

ជុំវិញការលើកឡើងរបស់លោក គួច ខេវិន ក៏មិនរំលងពីក្រសែភ្នែកប្រធានសមាគមអ្នកនាង ចន ច័ន្ទលក្ខិណា ដែរ។ អ្នកនាងបានតបវិញថា «ជាដំបូងខ្ញុំសូមអរគុណចំពោះមតិយោបល់ និង ការណែនាំបែបសុជីវធម៌របស់បង នៅក្នុងកំឡុងពេលនេះប្អូនមិនទាន់ផ្ទេរតួនាទី ប្អូននិងយកយោបល់របស់បងទៅកែប្រែ និង បំពេញចំណុចខ្វះខាតរបស់ខ្ញុំកន្លងមក ខ្ញុំសូមស្វាគមន៌ចំពោះវត្តមានរបស់បងក្នុងការដាក់ពាក្យឈរឈ្មោះជាបេក្ខភាពបោះឆ្នោតជ្រើសរើសប្រធានសមាគមសិល្បៈក្នុងអាណ្ណតិថ្មី ខ្ញុំសង្ឃឹមថាបងក៏កែប្រែទំលាប់ជេរបញ្ចោរសិល្បការនី និង សិល្បករ មិនសំចៃមាត់របស់បងកន្លងមកដូចគ្នា ព្រោះទង្វើរបស់បងកន្លងមកក៏ជាគំរូអាក្រក់ចំពោះអ្នកជំនាន់ថ្មីដែរ ជាពិសេស ទង្វើមនុស្សប្រុសជេរស្រី»៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post