header ads

Sponsor

ខណៈកំពុងមានសន្ទុះគាំទ្រតារាចម្រៀង ខាត់ សុឃីម ក្លាយជាប្រធានសមាគមសិល្បៈនៅក្នុងអណត្តិថ្មីនេះពីសំណាក់អ្នកសិល្បៈនានានោះ។ ស្រាប់តែលោក ចេន ដែលជាតារាចម្រៀង Original Song បានលើកឡើងបែបនេះដែលធ្វើឱ្យអ្នកលេងបណ្តាញសង្គមពេញចិត្តស្តូកគ្រប់គ្នា ។

លោក ចេន ដែលត្រូវគេស្គាល់ថាជាតារាចម្រៀង Original Song ដែលទទួលបានការស្រឡាញ់និងគាំទ្រពីសំណាក់យុវវ័យជាច្រើននោះបានបញ្ចេញទស្សនៈខ្លី​តែមានន័យស៊ីជ ម្រៅក្នុងពេលដែលសមាគមសិល្បៈត្រៀមនឹងបោះឆ្នោតជ្រើសរើសប្រធានថ្មីថា«វិស័យសិល្បៈ នៅក្នុងប្រទេសយើងដកពាក្យ ច.ណ. ចេញអោយបានសិនទើបមានការរីកចម្រើនជាងនេះ»។


បន្ថែមពីលើពាក្យនេះតារាចម្រៀងរូបនេះបានបន្ថែមថា«លើកតែមួយយើងយល់ហើយ លើកទាំងអស់មកនាំតែហត់ថែម»។ ជុំវិញការលើកឡើងរបស់តារាចម្រៀង Original Song រូបនេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនពេញចិត្តដោយអ្នកខ្លះបានលើកឡើងថាមិនមែនមានតែក្នុងវិស័យសិល្បៈទេនៅគ្រប់កន្លែងគឺមានពាក្យនេះទាំងអស់ ។ តែអ្នកខ្លះក៏បានគិតបែបលេងសើចថាខំតែភ័យស្មានថាពាក្យ ច.ណ មានន័យថាអ្នកនាង ចន ច័ន្ទលក្ខិណា ។បើតាមដឹងពាក្យដែលតារាចម្រៀង ចេន ចង់និយាយនោះ ច.ណ. គឺមានន៏យថា ច្រណែន ។

ចេន ត្រូវបានគេស្គាល់ថាជាតារាចម្រៀង Original Song ដែលមានឈ្មោះបោះសំឡេងនៅក្នុងចំណោមតារាចម្រៀងស្រករក្រោយ។ ភាគច្រើនបទចមៀងរបស់លោកទទួលបានការពេញចិត្តពីសំណាក់អ្នកស្តាប់ជាយុវវ័យជាច្រើនហើយកន្លងមកលោកក៏ធ្លាប់តំណាងឱ្យប្រទេសកម្ពុជាចេញទៅច្រៀងជាមួយអ្នកនាង មាស សុខសោភា នៅបរទេសផងដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post