header ads

Sponsor

ក្រៅពីតារាពហុជំនាញ ខាត់ សុឃីម លោក ដួង សុខគា ក៏ត្រូវមានអ្នកសិល្បៈក៏ដូចជាមហាជនមួយចំនួនពេញចិត្តនិងគាំទ្រចង់ឱ្យលោកក្លាយប្រធានសមាគមសិល្បៈសម្រាប់អណត្តិថ្មី នេះ ។ ប៉ុន្តែយ៉ាងណាលោក ដួង សុខគា មិនបានចាប់អារម្មណ៍ពីតំណែងនេះទេដោយបញ្ជាក់ថាហួសពីសមត្ថភាពរបស់លោក។ណាមួយលោកក៏មានការងាររវល់ច្រើនដែរ ។

មានការចែករំលែកតៗគ្នាក៏ដូចជាការស្ទង់មតិពីសំណាក់អ្នកសិល្បៈក៏ដូចជាអ្នកលេងបណ្តាញសង្គមពីបុគ្គលមួយចំនួនដែលស័ក្តិសមនៅក្នុងការដឹកនាំសិល្បករការិនីប្រកបដោយតម្លាភាពនិងមានការរីកចម្រើននៅក្នុងអណត្តិថ្មីដែលត្រៀមនឹងបោះឆ្នោតនៅក្នុងពេលខាងមុខនេះ។ ក្រៅពីតារាចម្រៀង ខាត់ សុឃីម ក៏មានការលើកឡើងថាលោក ដួង សុខគា ក៏មានភាពស័ក្តិសមព្រោះលោកមានទាំងបទពិសោធន៍ផ្នែកសិល្បៈរួមទាំងចំណេះដឹងទូទៅ ជាពិសេសលោកក៏ជាបុរសពេញលក្ខណៈដែលសមជាមួយនឹងតំណែងមួយនេះ ។

មិនបង្អង់យូរលោក ដួង សុខគា បានលើកឡើងថាការងារនេះលើសពីសមត្ថភាពនិងលទ្ធភាពលោក ។ ពិធីកររូបនេះបានបង្ហោះសំណេរថា«អរគុណហើយបងរួមទាំងបងប្អូនយើងទាំងអស់គ្នាដែលមើលឃើ ញខ្ញុំ! ខ្ញុំខំសម្ងំហើយ! ខំអង្គុយបាំងៗហើយ! ព្រោះមិនចង់ឱ្យគេលើកឡើងអំពីខ្ញុំ។បានជាបងប្អូនយើងលើកឡើងមកហើយនោះខ្ញុំសូមបញ្ជាក់ជូនជ្រាបចុះថាខ្ញុំមិនចង់ធ្វើអ្វីដែលលើសពីលទ្ធភាពនិងសមត្ថភាពរបស់ខ្ញុំទេ។សព្វថ្ងៃនេះខ្ញុំរវល់ណាស់ហើយ។ខ្ញុំក៏នៅត្រូវការឱកាសខ្លះៗទៀតដើម្បីជប់លៀងជីវិតមុនពេលចាស់ជរា និង លាពីផែនដីនេះទៅ! ខ្ញុំសង្ឃឹមថាបងប្អូន លោកយល់អំពីខ្ញុំនិងអធ្យាស្រ័យឱ្យខ្ញុំមិនយកការលើកឡើងរបស់ខ្ញុំទៅវែកញែកឱ្យវែងឆ្ងាយដែលនាំឱ្យមានពាក្យអ៊ីចេះអ៊ីចុះ អត់ប្រយោជន៍ដោយសារខ្ញុំឡើយ។

និយាយឱ្យខ្លីរឿងហ្នឹងមួយសូមលើករំលងខ្ញុំចុះបាទ!តែបើបងប្អូនអាចជួយខ្ញុំឱ្យជួបចាស់ៗណា ដែលគាត់ចេះ បទចម្រៀងបុរាណៗ សុំគាត់ធ្វើសម្ភាសថតទុកជាឯកសារ សម្រាប់រៀនខ្ញុំនឹងទៅភ្លាម»។ ជាមួយនឹងការបញ្ជាក់របស់លោក ដួង សុខគា បានត្រឹមតែធ្វើឱ្យអ្នកគាំទ្រមានការសោកស្តាយប៉ុណ្ណោះ តែយ៉ាងណានេះជាការសម្រេចចិត្តរបស់លោក ។ បន្ថែមពីនេះលោក ដួង សុខគា ក៏បានលើកឡើងបែបលេងសើចតែបង្កប់ន័យជ្រៅថា « ខ្ញុំគិតឃើញផ្លូវខ្ញុំដើរហើយ! គឺជួយសិល្បៈវប្បធម៌បានប៉ុនណាក៏បានប៉ុនហ្នឹងតាមសមត្ថភាពមិនចង់យកម៉ូតូឆាលី ទៅសណ្តោងឡានជាប់ផុងទេ!»៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post