header ads

Sponsor

ក្រោយពីតារាសម្តែង ចន ច័ន្ទលក្ខិណា​ ដែលជាប្រធានសមាគមចាស់បានប្រកាសស្វាគមន៍ដល់អ្នកមានបំណងចង់ឈរឈ្មោះបោះឆ្នោតជាប្រធានសមាគមនៅក្នុងអណត្តិថ្មីនោះ។គេសង្កេតឃើញមានសន្ទុះនៃការគាំទ្រនិងពេញចិត្តតារាពហុជំនាញ ខាត់ សុឃីម ខ្លាំងជាងគេ ។ ប៉ុន្តែយ៉ាងណាថ្មីៗនេះគេបានឃើញ នាយក្រឹម ដែលជាតារាកំប្លែងជើងចាស់មួយរូបនេះហាក់មិនពេញចិត្តដោយបង្ហោះសារដែលមានន័យចាក់ដោតតែម្តង។


នាយក្រឹម ដែលជាតារាកំប្លែងជើងចាស់និងមានបទពិសោធន៍ច្រើនឆ្នាំ តែយ៉ាងណាតារាកំប្លែងរូបនេះហាក់ត្រូវបានអ្នកសិល្បៈក៏ដូចជាអ្នកគាំទ្រមើលរំលងចំពោះតំណែងមួយនេះសម្រាប់លោក ។ ថ្មីៗនេះតារាកំប្លែងរូបនេះបានបង្ហោះសារបែបអស់សំណើចតែបង្កប់ន័យជ្រៅថា «ចុម !ចាស់ទុំគាត់មិនទាន់អង្គុយពិភាក្សាគ្នា តើត្រូវប្ដូរតួឯកចាស់ដាក់តួឯកថ្មី ហើយតួថ្មីមួយណាដែលត្រូវមានបទពិសោធ ហើយធ្លាប់មានសមត្ថភាព និងមហាជនជឿទុកចិត្ត ពិសេសលើការដឹកនាំសមូហភាពផង។

វាំងននមិនទាន់បើកទៀត!ស្រាប់តែចេញមក …តាំងព្រះនាមខ្លួនឯង ម៉្មង ?ហាស់ហា !»។បើទោះសាររបស់ នាយក្រឹម មិនបានបញ្ជាក់ចំៗ តែគេជឿថាសំណេររបស់លោកសំដៅទៅលើរឿងប្រធានសមាគមសិល្បៈនេះតែម្តង ។

ទោះបីជាមានការស្រឡាញ់ពេញចិត្តនិងគាំទ្រឱ្យតារាពហុជំនាញ ខាត់ សុឃីម ក្លាយជាប្រធានសមាគមសិល្បៈភាគច្រើនក្តី តែក៏មានអ្នកខ្លះលើកឡើងថាតារាកំប្លែងដែលមានងារជាឧកញ៉ា នាយឃ្លោក អាចស័ក្តិសមជាងព្រោះលោកមិនត្រឹមតែមានបទពិសោធន៍ផ្នែកសិល្បៈទេហើយក៏ជាចាស់ទុំដែលអាចមានភាពអត់ធ្មត់នៅក្នុងការដោះស្រាយរឿងរ៉ាវនានា។ ប៉ុន្តែគេមិនច្បាស់ថាតើលោកចាប់អារម្មណ៍ចំពោះតំណែងនេះឬបែបណានោះទេ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post